លោកតាម្នាក់អាយុ៧០ឆ្នាំរស់នៅស្រុក ត្រពាំងប្រាសាទបានចាក់វ៉ាក់សាំងទី៥លាននាក់

0
104

សូមអបអរសាទរចំពោះបងប្រុសឈ្មោះ
ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ
សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ
កក្កដាឆ្នាំ២០២១នេះ។

លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយ
ផ្ទាល់។

សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here