លោក បៃដិន  ជំរុញឱ្យលោក  ពូទីន  ចាត់វិធានការបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណេតពីរុស្ស៊ី

0
40

សេតវិមានបានថ្លែងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី៩ ខែកក្កដា បានជំរុញឱ្យ សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាត់វិធានការទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ប្រឆាំងនឹងអង្គភាពសហរដ្ឋអាមេរិកពីសំណាក់ប្រទេសរុស្ស៊ី។ ក្នុងកិច្ចសន្ទនា រយៈពេល ១ ម៉ោង តាមទូរស័ព្ទជាមួយលោក ពូទីន លោក បៃ ដិន បានបញ្ជាក់ពីតម្រូវការឱ្យរុស្ស៊ីចាត់វិធានការ ដើម្បីរំខានដល់ក្រុមអ្នកវាយប្រហារ Ransomware ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងបានប្តេជ្ញាថានឹងបន្តការចូលរួមលើការគំរាមកំហែង ដែលបង្កឡើងដោយក្រុមនេះ។ លោកក៏បានបញ្ជាក់ជាថ្មីផងដែរថា រដ្ឋបាលរបស់លោក «នឹងចាត់វិធានការចាំបាច់ណាមួយ» ដើម្បីការពារប្រជាជនអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅចំពោះមុខការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត។ កិច្ចសន្ទនារវាងមេដឹកនាំកំពូលទាំង២ បានធ្វើឡើងក្រោយពីជំនួបផ្ទាល់មុខគ្នា នៅក្រុងហ្សឺណែវ កាលពីពាក់កណ្ដាលខែមិថុនា។ លោក Biden បានប្រាប់អ្នក យកព័ត៌មាន បន្ទាប់ពីកិច្ចសន្ទនានេះថា មេដឹកនាំទាំង២ បានបង្កើតមធ្យោបាយនៃការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍ដែលជះឥទ្ធិពលដល់ប្រទេសរៀងៗខ្លួន។ លោក បៃដិន ប្រាប់លោក ពូទីន ថា៖«ការវាយលុកតាមអ៊ីនធឺណេត ដោយឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីបានជះឥទ្ធិពលដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅជុំវិញពិភពលោក»។ សេចក្តីថ្លែងការណ៍មួយពីវិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានប្រាប់លោក បៃដិន ថា រុស្ស៊ី«មិនបានទទួលសំណើណាមួយពីក្រសួងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងខែចុងក្រោយនេះទេ បើទោះបីជាភាគីរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ឧក្រិដ្ឋកម្មក្នុងវិស័យព័ត៌មានក៏ដោយ»។ កាលពីខែឧសភា ក្រុមឧក្រិដ្ឋជនតាមអ៊ិនធឺណេត DarkSide មានប្រតិបត្តិការពីប្រទេសរុស្ស៊ី បានបង្កកប្រតិបត្តិការក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈ Colonial Pipeline Co. ធ្វើឱ្យតម្រូវការ និងតម្លៃប្រេងបានកើនឡើង នៅឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here