ខេត្តកំពង់ចាម៖ផ្លូវលេខ៧ ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជេីងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវពង្រីកដេីម្បី ជួយសម្រួលការធ្វេីដំណេីរ និងចរាចរណ៍របស់ពលរដ្ឋ ខណៈមានមធ្យោបាយធ្វេីដំណេីរ កេីនឡេីងជាបន្តបន្ទាប់។
នៅព្រឹកថ្ងៃទី១២ ខែខែកក្កដា នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចុះពិនិត្យការពង្រីកខាងលើ ដើម្បីសិក្សាលំអិតលើគម្រោងផ្លូវ៤ គន្លង ដែលមានប្រវែងប្រមាណជាង ៤៥ គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។