រថយន្តបើកបរចុះចំណោតរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យបាក់ខូចរបាំង ដែក រាំងផ្លូវអ្នកបើកបររត់គេចខ្លួនបាត់

0
186

របាំងរាំងអមសងខាង ផ្លូវ ជាតិលេខ៤ រងការខូចខាតជាច្រើនម៉ែត្រ ដោយសារតែរថយន្តធុនធំមួយ គ្រឿងបើកបរចុះចំណោត សង្ស័យដាច់ហ្វ្រាំង បុករះរថយន្តធ្លាក់ស្នាម ភ្លោះអមផ្លូវ សំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១០៣ទៅលេខ១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងពីសមត្ថកិច្ចថានៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-1085 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A-2899 ជា ប្រភេទ រថយន្ត វ៉េអង( V1 )។

ប្រភពដដែលបន្តថា រថយន្តនេះបានបើកបរ តាមបណ្តោយផ្លូវជាតិ លេខ ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច ដោយចុះចំណោតផង លុះ ដល់កន្លែងកើតហេតុបាន ដាច់ហ្វ្រាំងជាន់មិនជាប់ក៏រេចង្កូតធ្លាក់មកផ្លូវ ខាងស្តាំ បណ្តាលឲ្យរងការខូចខាតរបាំងដែកអមសងខាង ការពារផ្លូវ អស់ប្រហែល៥០ម៉ែត្រ រថយន្តបានធ្លាក់ចូលប្រឡាយទឹកអូរទៅមុខ លែង រួច។

សមត្ថកិច្ចបន្ថែមទៀតថាក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេច ខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។

សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងតែពិនិត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន មកទទួលខុសត្រូវ និងស្ទូចយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here