លោក រ័ត្ន សណ្តាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទឆបោកប្រាក់ និងបរិហាកេរ្តិ៍លើស្ត្រីពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់

0
71

(ភ្នំពេញ)៖ លោក រ័ត្ន សណ្តាប់ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញផ្នែកវប្បធម៌ និងអរិយធម៌ខ្មែរ ត្រូវទទួលរងបណ្តឹង និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបរិហាកេរ្តិ៍ និងបោកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីស្ត្រីជាពាណិជ្ជករដ៏ល្បី ឈ្មោះម្នាក់។ បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា លោករ័ត្ន សណ្តាប់ បានទទួលរងបណ្តឹងព្រហ្មទណ្ឌពីបទ៖ រំលោភលើទំនុកចិត្ត ជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់ពាណិជ្ជករមួយរូប។

លោកជំទាវពាណិជ្ជកររូបនោះបានប្រាប់បណ្តាញសារព័ត៌ មានថា លោក រ័ត្ន សណ្ដាប់ បានប្រើឋានៈជាទីប្រឹក្សា ទីស្តីការគណៈរដ្ឋមន្រ្តី (ឋានៈស្មើអនុរដ្ឋលេខាធិការ) មកធ្វើជាជំនួយការលោកជំទាវផ្នែកច្បាប់ដោះស្រាយវិវាទដីធ្លី របស់លោកជំទាវនៅឃុំកែវផុស ស្រុកព្រៃនប់ រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។ នៅកំឡុងពេលនោះ ដោយមានសេចក្តីទុកចិត្តលើរូបលោក ហើយដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាផងនោះ លោកជំទាវ ក៏បានផ្តល់នូវថវិកាជាបន្តបន្ទាប់ និងព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដោយជឿជាក់ថា អាចជួយដោះស្រាយបញ្ហាដីធ្លីរបស់លោកជំទាវ ដែលត្រូវបានប្រជាពលរដ្ឋមកតាំងទីលំនៅ ដោយខុសច្បាប់នៅលើដីលោកជំទាវ នៅឃុំកែវផុស ស្រុកព្រៃនប់នោះបាន។ លោកជំ ទាវក៏បានផ្តល់ថវិកាជាច្រើនផ្សេងទៀត ដើម្បីឱ្យឈ្មោះ រ័ត្ន សណ្តាប់ យកទៅដោះស្រាយរឿងផ្សេងៗទៀត ដែលជាបញ្ហាក្នុងមុខរបររកស៊ីផ្សេងៗ ដោយផ្ដល់សេចក្តីទុកចិត្តខ្លាំង ទើបរាល់ការប្រគល់ប្រាក់របស់លោកជំទាវឱ្យទៅឈ្មោះ រ័ត្ន សណ្តាប់ មិនដែលមានលិខិតស្នាមជាភស្ថុតាងអ្វីឡើយ តែឈ្មោះរ័ត្ន សណ្តាប់ បានយកថវិកាទាំងនោះ ទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោមហេតុផលប្រើប្រាស់ក្នុងការរត់ការលិខិតស្នាមផ្សេងៗ តែធាតុពិតពុំបានទទួលលទ្ធផលអ្វីទាំងអស់។ ត្រង់ចំណុចនេះហើយ ទើបឈានដល់ការដាក់ ពាក្យប្តឹង ឱ្យឈ្មោះ រ័ត្ន សណ្តាប់ នេះ ចូលខ្លួនមកបំភ្លឺ និងដោះស្រាយនៅចំពោះមុខច្បាប់។ តែឈ្មោះ រ័ត្ន សណ្តាប់ មិនព្រមចូលខ្លួនមកដោះស្រាយ ដោយផ្ទាល់ជាមួយ
លោកជំទាវម្តង ជាពីរដង ហើយបានគេចវេះ រហូត។
នៅក្នុងចម្លើយបំភ្លឺ នៅចំពោះមុខព្រះរាជអាជ្ញារងចែ សុង កាលពី០៥ ឧសភា ២០២១ លោក រ័ត្ន សណ្តាប់ បានបដិសេធពាក្យបណ្តឹងរបស់ពាណិជ្ជករពី បទឆបោកទាំង ស្រុង ហើយក៏មិនបានខ្ចីលុយចំនួន៣៥០០០ដុល្លារអ្វីនោះដែរ។ លោកអះអាងថា មិនបានជេរប្រមាថពាណិជ្ជកររូបនេះ តាមបណ្តាញសង្គម នោះទេ ព្រោះលោកមានហ្វេសប៊ុកតែមួយ។ មិនតែប៉ុណ្ណោះលោកថា លោកមានទំនាក់ទំនងស្នេហាជាមួយគ្នាថែមទៀត។

លោកជំទាវពាណិជ្ជករសុំមិនបញ្ចេញឈ្មោះរូបនេះ បានច្រាលចោលថា លោកជំទាវ មានទំនាក់ទំនងស្នេហាជាមួ យគ្នា ដែលលោកជំទាវចាត់ទុកជានេះជារឿងប្រឌិត និងរឿងបរិហាបង្ខូចកេរ្តិ៍ទាំងស្រុង។ ទំនាក់ទំនងពីមុន គឺក្នុងនាមជាកូនចៅ និងមេកើយ តែប៉ុណ្ណោះ។ បច្ចុប្បន្នលោក រ័ត្ន សណ្តាប់ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរ នៅក្រសួងមហាផ្ទៃ ដើម្បីដឹងពីរឿងរ៉ាវទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here