ថត Selfie ពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ ១១នាក់ នៅឥណ្ឌា

0
47

រន្ទះបាញ់ បានសម្លាប់មនុស្សយ៉ាងតិច១១នាក់និង ច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង Jaipur ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។

ជនរងគ្រោះកំពុងថតរូប Selfie ពេលមេឃភ្លៀងនៅលើកំពូលនៃបន្ទាយ Amer Fort សតវត្សរ៍ទី ១២ របស់ទីក្រុងនេះ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម។

មនុស្ស ២២នាក់ បានស្ថិតនៅកន្លែងកើតហេតុ ខណៈពេលឧប្បត្តិហេតុបានកើតឡើង ហើយអ្នកខ្លះត្រូវបានគេរាយការណ៍ថា បានលោតចុះមកដី។

មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភាគច្រើនក្នុងចំណោមអ្នកស្លាប់នៅឯបន្ទាយនោះ គឺជាមនុស្សវ័យក្មេង។

មន្ត្រីជាន់ខ្ពស់រដ្ឋលោក Ashok Gehlot បានប្រកាសផ្តល់ប្រាក់ ៦,៧០០ដុល្លារ ជាសំណងសម្រាប់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់។

គួរបញ្ជាក់ថា រន្ទះបាញ់ បានសម្លាប់ប្រជាជនឥណ្ឌាប្រមាណ ២,០០០ នាក់ជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here