ពលរដ្ឋចំនួន៣ស្រុកក្នុងខេត្តត្បូងឃ្មុំ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

0
119

ខេត្តត្បូងឃ្មុំ៖ ដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តមួយនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកចំនួន ៣ គឺស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកមេមត់ ឱ្យទៅចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យដែលរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលបានរៀបចំ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១១ថ្ងៃត្រង់ និងចាប់ពីម៉ោង ១៣ ដល់ម៉ោង ១៦ល្ងាច ។
សម្រាប់ទីតាំងដែលបានរៀបចំ មានដូចជានៅស្រុកក្រូចឆ្មារ ត្រូវទៅចាក់នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ មណ្ឌលសុខភាកំពង់ទ្រាស មណ្ឌលសុខភាពប៉ឹស១។ ស្រុកតំបែរ នៅមន្ទីរពេទ្យបង្អែកតំបែរ មណ្ឌលសុខភាពសូដា និងមណ្ឌលសុខភាពទឹកជ្រៅ។ ស្រុកមេមត់ នៅមន្ទីរពេទ្យបង្អែកមេមត់ មណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពជាំទ្រៀក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងក្នុងខេត្តត្បូងឃ្មុំទាំងមូល សម្រេចបាន វ៉ាក់សាំង Sinopharm / Beijing លើកទី១បានចំនួន ៣៩៧២នាក់ លើកទី២ បានចំនួន ៣៩៤៨នាក់ ។ សម្រាប់វ៉ាក់សាំង Sinovac លើកទី១ បានចំនួន ៣២,៥២២នាក់ និងលើកទី២ បានចំនួន ១៦,៦៨៤នាក់ ៕
សាន វិឡែម ១២.៧.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here