ផឹក​ទឹក​ដូងមួយ​ផ្លែៗ​​រៀង​រាល់ថ្ងៃ រឿង​ទាំង​នេះ​នឹង​កើត​ឡើង​លើ​ខ្លួន​របស់​អ្នក

0
154

ទឹក​ដូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ហើយ​ក៏​នាំ​មក​នូវ​គុណ​ប្រយោជន៍​ជាច្រើន​ដល់​រាងកាយ​ផង​ដែរ។ តើ​អ្នក​ដឹង​ទេ​ថា​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​អ្នក​ផឹក​ទឹក​ដូង​ជា​ប្រចាំ? ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១.​ ជំនួយ​ឈាម​៖ ទឹក​ដូង​មាន​ប្រយោជន៍​ល្អ​ច្រើន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ប្រឈម​មុខ​ខ្ពស់​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ទី​ ២​។​ គួរ​ពិសា​ទឹក​ដូង​ជា​ប្រចាំ​ កាត់​បន្ថយ​កាបូន​អ៊ី​ដ្រាត​ ទទួល​ទាន​បន្លៃ​បៃតង​ឱ្យ​បាន​ច្រើន​ និង​បរិភោគ​សាច់​គ្មាន​ខ្លាញ់​។​ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ទឹក​ដូង​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។​ មូលហេតុ​គឺ​ដោយសារ​តែ​វា​មាន​ផ្ទុក​ជាតិ​ម៉ា​ញ៉េ​ស្យូម​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ដល់​ការ​កំណត់​កម្រិត​អាំង​ស៊ុយ​លីន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២.​ ការពារ​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​៖ ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​បង្ក​ឡើង​ដោយ​មូល​ហេតុ​ជា​ច្រើន​យ៉ាង​ ហើយ​មូល​ហេតុ​ចម្បង​នោះ​គឺ​ការ​ទទួល​ទាន​ទឹក​មិន​គ្រប់​គ្រាន់​។​ នៅ​ពេល​ជាតិ​កាល់​ស្យូម​ អុក​ស៊ីត​កម្ម​ និង​អាស៊ីត​អ៊ុយ​រិក​ (​រួម​ទាំង​សមាស​ធាតុ​ផ្សេង​ទៀត​)​ នៅ​ក្នុង​ទឹក​នោម​កើន​ឡើង​ច្រើន​ សារ​ធាតុ​ទាំង​នេះ​នឹង​រួម​បញ្ចូល​គ្នា​ទៅ​ជា​ដុំ​ក្រួស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះ​វិធី​ការ​ពារ​គួរ​បរិភោគ​ទឹក​ឱ្យ​គ្រប់​គ្រាន់​ដើម្បី​កុំ​ឱ្យ​សារធាតុ​ទាំង​នោះ​ចាប់​ជាប់​គ្នា​បាន​។​ មាន​ការ​សិក្សា​មួយ​ធ្វើ​ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​ទាក់​ទឹង​នឹង​គ្រួស​ក្នុង​តម្រង​នោម​ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ទឹក​ដូង​អាច​ជួយ​កាត់​បន្ថយ​ការ​ផលិត​រ៉ាឌីកាល់​សេរី​ដែល​កើត​ឡើង​នៅ​ពេល​ទឹក​នោម​មាន​ជាតិ​អុក​ស៊ីត​កម្ម​ខ្ពស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣.​ ជួយ​កាត់​បន្ថយ​ជាតិ​អាល់​កុល​យ៉ាង​មាន​ប្រសិទ្ធភាព​៖ ប្រសិន​បើ​អ្នក​ចង់​បន្ថែម​ជាតិ​ទឹក​ឱ្យ​ស្វាង​ស្រវឹង​បន្ទាប់​ពី​ផឹក​គ្រឿង​ស្រវឹង​ ទឹក​ដូង​គឺ​ជា​ជម្រើស​ដំបូង​ដែល​ល្អ​បំផុត​។​ ទឹក​ដូង​អាច​ជួយ​ពន្លឿន​ដំណើរ​ការ​នៃ​ការ​ស្តារ​ឡើង​វិញ​បាន​ច្រើន​ជាង​ទឹក​ធម្មតា​។​ ទឹក​ដូង​មាន​ជាតិ​អេ​ឡិច​ត្រូ​លីត​ និង​ជាតិ​ខនិជ​ខ្ពស់​ដូច​ជា​ ប៉ូ​តា​ស្យូម​ ដែល​ជួយ​បំប៉ន​ជាតិ​ទឹក​និង​បំពេញ​ឱ្យ​រាង​កាយ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​ដើម្បី​ត្រឡប់​មក​សភាព​ធម្មតា​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤.​ បញ្ចុះ​សម្ពាធ​ឈាម​៖ ទឹក​ដូង​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​មុខ​ទៀត​សម្រាប់​អ្នក​ជម្ងឺ​លើស​ឈាម​ ឬ​អ្នក​ដែល​មាន​ហានិភ័យ​ប្រឈម​ជំងឺ​លើស​ឈាម​។​ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ៧១%​ នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​ជំងឺ​លើស​ឈាម​សម្ពាធ​ឈាម​ស៊ី​ស្តូ​លីក​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់​ពី​ទទួល​ទាន​ទឹក​ដូង​រួច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥.​ ប៉ូវ​កម្លាំង​៖ ទឹក​ដូង​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​ក្រោយ​ពេល​ហាត់​ប្រាណ​ឬ​លេង​កីឡា​បាន​យ៉ាង​មិន​គួរ​ឱ្យ​ជឿ​។​ ទឹក​ដូង​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូម​ ម៉ា​ញ៉េ​ស្យូម​ សូដ្យូម​ និង​កាល់​ស្យូម​។​ ដូច្នេះ​ការ​ផឹក​ទឹក​ដូង​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការ​បន្ថែម​ជាតិ​ទឹក​បន្ទាប់​ពី​ហាត់​ប្រាណ​ច្រើន​ជាង​ ១​ ម៉ោង​។​ ជា​ការ​ពិត​ ការ​សិក្សា​ពីរ​បាន​បង្ហាញ​ថា​ទឹក​ដូង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បន្ថែម​ជាតិ​ទឹក​ក្រោយ​ពេល​ហាត់​ប្រាណ​ច្រើន​ជាង​ភេសជ្ជៈ​កីឡា​ផ្សេង​ទៀត​។ ខាង​ក្រោម​នេះ​គឺ​ជា​បទពិសោធន៍​របស់​ប្រិយមិត្ត​ម្នាក់​ដែល​បាន​ទទួលទាន​ទឹក​ដូង​រាល់ថ្ងៃ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជារឿយៗ​ខ្ញុំ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ដោយ​មិន​ត្រឹមតែ​ឪពុក​ម្តាយ​ខ្ញុំ​និង​មិត្តភក្តិ​របស់ខ្ញុំ​ចំពោះ​ទម្លាប់​នៃ​ការ​ញ៉ាំ​មិន​ល្អ​របស់​ខ្ញុំ។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុកដាក់​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​ឬ​ការ​គេង​របស់​ខ្ញុំ​ទេ។ ប្រហែល​ជា​មក​ពី​ខ្ញុំ​មិន​ដែល​មាន​បញ្ហារឿង​​ទំងន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ផ្លាស់​ទៅធ្វើការ​នៅ​ទីក្រុង​ អ្វីៗ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។ ខ្ញុំចាប់​ផ្តើម​​ឈឺ​កាន់​តែ​ញឹកញាប់ ហើយ​ដោយសារ​ខ្ញុំ​ប្រញាប់​ទៅ​​ធ្វើការឲ្យ​ទាន់​ពេល ទើប​ខ្ញុំ​ឧស្សាហ៍​រំលង​អាហារ​ពេល​ព្រឹក ហើយ​ញ៉ាំ​អ្វី​ដែល​ខ្ញុំ​អាច​រក​បាន​នៅ​កន្លែង​ធ្វើការ។ ជាញឹកញាប់​ អាហារ​ពេល​​ព្រឹក​ខ្ញុំ​ច្រើន​តែ​ជា​សាំងវិច ចេក ឬកាហ្វេមួយពែង។ កាហ្វេ​គឺ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​តែង​ផឹក​វា​រាល់​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ធ្វើការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីៗ​ដំណើរការ​ល្អ​រហូត​ដល់​បាន​មួយ​ខែ ​ខ្ញុំក៏​ចាប់​ផ្តើម​មាន​អារម្មណ៍​វិល​មុខ​និង​ខ្សោយ។ ដោយ​មិនន​​ច្បាស់​ពី​មូលហេតុ​ដែលកើត​ឡើង ​ដូច្នេះខ្ញុំ​ក៏លេប​​ថ្នាំ​វីតាមីន​ចម្រុះ និង​ជាតិដែក។ ខ្ញុំដឹង​ថា​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ហូប​អ្វី​មួយ​មុន​ពេល​ទៅធ្វើការ ហើយ​ដូច្នេះ​ថ្ងៃ​មួយ​ពេល​ដែល​ខ្ញុំ​ចាកចេញ​ទៅ​ធ្វើការ ខ្ញុំ​ក៏បាន​ហៅ​អ្នក​លក់​ដូង​នៅ​តាម​ផ្លូវ។ គាត់​ជា​ក្មេង​តូច ហើយ​ហាក់​ដូចជា​មិន​មាន​សុខភាព​ល្អ​ទេ។ ខ្ញុំ​​​អាណិត​គាត់​ហើយ​ក៏បាន​ទិញ​ដូង​មួយ​ពី​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ថ្ងៃ​បន្ទាប់​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ក្មេង​ដដែល​បាន​គ្រវី​ដៃ​ហៅ​ខ្ញុំ ដោយ​ចង់​អោយ​ខ្ញុំ​ទិញ​ពី​គាត់​ម្តង​ទៀត ហើយ​ខ្ញុំ​ក៏​ទិញ​មែន។ យូរៗ វាក៏​ក្លាយ​ជាទម្លាប់​សម្រាប់​ខ្ញុំ ដែល​ត្រូវ​ទិញ​ដូង​ហើយបឺត​វា​រហូត​ដល់​កន្លែងធ្វើការ។ ភ្លេច​ប្រាប់ ពេល​នោះ​ខ្ញុំ​ ​ចាប់ផ្តើម​ដើរ​​ទៅ​​ធ្វើការ ​ជំនួស​ឱ្យការជិះ​ម៉ូតូ​វិញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​វិជ្ជមាន​ពី​ការ​ផឹក​ទឹក​ដូង​រាល់​ថ្ងៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍។ ចលនា​ពោះវៀន​របស់​ខ្ញុំ​មាន​ដំណើរការ​ល្អ ហើយ​ជា​រឿយៗ​ខ្ញុំ​​ភ្ញាក់ពី​គេង​មាន​អារម្មណ៍​ស្រស់​ស្រាយ​។ ​ដូចគ្នានេះ​ផង​ដែរ ខ្ញុំ​មិន​បាន​​ចេញ​ទៅ​​ធ្វើការ​ដោយ​ពោះទទេ​ទៀត​ទេ។ ទឹកដូង​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​ធ្វើ​ការ​ជ្រើសរើស​ឱ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នោះ​ គឺ​ថា​ខ្ញុំ​ឈប់​ញ៉ាំ​កាហ្វេ​ពេល​ពោះ​ទទេ ហើយ​វា​គឺ​ជា​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹក​ដូង​ក៏​បាន​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​ចំពោះ​ការចាល់​អាស៊ីត​ដែល​ខ្ញុំ​ធ្លាប់​​ជួប​ជា​ញឹកញាប់​ដែរ។ ​ការ​ប្រឈម​មុខ​នឹង​រដូវ​ក្ដៅ​ក៏ងាយស្រួល​ជាងមុន​ដែរ​ពី​ព្រោះ​ទឹកដូង​ធ្វើឲ្យ​ខ្ញុំ​លែង​​មាន​អារម្មណ៍​ត្រូវ​ការ​ផឹក​ភេសជ្ជៈ​​ផ្អែមៗក្រោយ​មក​ពី​ក្ដៅ​ទៀត​ហើយ។ ឥឡូវនេះ វា​មាន​រយៈ​ពេល​ជាង​ប្រាំមួយ​ខែហើយ មិន​មាន​ថ្ងៃ​ណា​ដែល​ខ្ញុំ​មិន​បាន​ផឹក​ទឹក​ផ្លែ​ឈើ​ដ៏អស្ចារ្យ​នេះ​ទេ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​វា​ជា​ភេសជ្ជៈ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត ដូច្នេះសូម​កុំ​មើល​រំលង៕

ប្រភព : ស្នេហា និងគ្រួសារ

LEAVE A REPLY

Please enter your comment!
Please enter your name here