បទវិភាគ៖ ប្រែក្តីប្រាថ្នារបស់ប្រជាជនចិន និងប្រទេសនានាលើពិភពលោក ចំពោះជីវភាពរស់នៅដ៏ល្អបវរ ឱ្យក្លាយជាការពិតជាក់ស្តែង

0
113

(ប៉េកាំង)៖ «ខ្ញុំសង្ឃឹមថាអាចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិនក្នុងពេលឆាប់ៗ ហើយសូមថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះប្រទេសចិន ដែលបានជួយយើងក្នុងគ្រាដ៏លំបាកនេះ យើងនឹងដឹងគុណជានិច្ច»។ អ្នករត់ម៉ូតូកង់បីកម្ពុជាម្នាក់បានថ្លែងដូចពោលខាងលើ ដោយសប្បាយរីករាយ និងរំភើបចិត្តបន្ទាប់ពីឮថា វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ត្រូវបានដឹកជញ្ជូនទៅដល់ក្រុងភ្នំពេញ។

កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំនេះ វ៉ាក់សាំងជំងឺកូវីដ១៩ដែលជាជំនួយរបស់ចិន ត្រូវបានដឹកជញ្ជូនទៅដល់ក្រុងភ្នំពេញ ដែលនាំមកនូវក្តីសង្ឃឹម ស្តីពីការរៀបចំជីវភាពរស់នៅជាប្រក្រតីឡើងវិញ និងស្តារសេដ្ឋកិច្ចឡើងវិញដល់ប្រជាជនកម្ពុជា។ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ប្រជាជនចិននិងប្រទេសនានាលើពិភពលោក បានជួយយកអាសាគ្នាទៅវិញទៅមក និងជម្នះឧបសគ្គជាមួយគ្នា។

គិតមកទល់បច្ចុប្បន្ននេះ ចិនបាននិងកំពុងរៀបចំផ្តល់ជំនួយជាវ៉ាក់សាំង ដល់ប្រទេសចំនួន៨០ និងអង្គការអន្តរជាតិចំនួន៣ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ តាមរយៈការអនុវត្តជាក់ស្តែង។

បណ្តាប្រទេសនានាបានរស់នៅលើផែនដីតែមួយជាមួយគ្នា។ ការជំរុញសន្តិភាព និងការអភិវឌ្ឍជាគោលបំណងរួមរបស់ប្រជាជន នៃបណ្តាប្រទេសនានា ហើយការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ជាចរន្តនៃការអភិវឌ្ឍពិភពលោកផងដែរ។

នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១ នៃវេទិកាបូអាវសម្រាប់អាស៊ី លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា «រួមសុខរួមទុក្ខជាមួយគ្នាក្នុងការយកឈ្នះលើឧបសគ្គ ជោគវាសនានិងរួមគ្នាកសាងអនាគត» តាមប្រព័ន្ធវីដេអូ ផ្តួចផ្តើមឱ្យប្រទេសអាស៊ីនានា ក៏ដូចជាបណ្តាប្រទេសនានាលើពិភពលោកទាំងមូល ពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បង្កើនអភិបាលកិច្ចសកល ដើម្បីបោះជំហានទៅកាន់ទិសដៅកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិឥតឈប់ឈរ។

កាលពីឆ្នាំ១៨៦២ លោក Jean Henri Dunant បិតាចលនាកាកបាទក្រហមអន្តរជាតិធា្លប់សួរថា តើអាចបង្កើតអង្គការមនុស្សធម៌បានទេ? តើអាចតាក់តែងអនុសញ្ញាមនុស្សធម៌បានទេ? នៅឆ្នាំបន្ទាប់ អង្គការកាកបាទក្រហមអន្តរជាតិ ក៏បានប្រសូតឡើង។ ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចុប្បន្ននេះ កាកបាទក្រហមបានក្លាយជាតំណាង នៃស្មារតីជួយគ្នាទៅវិញទៅមក ព្រមទាំងជាទង់មួយសម្រាប់ការពារអាយុជីវិត និងសុខភាពរបស់មនុស្សជាតិ និងជំរុញការរីកចម្រើនដោយសន្តិភាពរបស់មនុស្សជាតិផងដែរ។ នេះគឺជាការឆ្លុះបញ្ចាំងម្យ៉ាង នៃសហគមន៍រួមវាសនារបស់មនុស្សជាតិ។

មនុស្សជាតិមានផែនដីតែមួយ ហើយមនុស្សជាតិក៏មានអនាគតរួមតែមួយផងដែរ ។ មិនថាទប់ទល់នឹងវិបត្តិនាពេលបច្ចុប្បន្ន ឬក៏រួមគ្នាកសាងអនាគតដ៏ល្អបវរក៏ដោយ មនុស្សជាតិក៏សុទ្ធតែត្រូវរួមសុខរួមទុក្ខជាមួយគ្នា ក្នុងការពុះពារឧបសគ្គ និងសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ។

មនុស្សជាតិគួរតែសម្របទៅតាមនិន្នាការប្រវត្តិសាស្ត្រ ដែលអភិវឌ្ឍន៍ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពួតដៃគ្នាទប់ទល់នឹងបញ្ហាប្រឈមសកល នាំឱ្យគប់ភ្លើងនៃពហុភាគីនិយម បំភ្លឺផ្លូវរីកចម្រើនទៅមុខរបស់មនុស្សជាតិ ដើម្បីបោះជំហានទៅកាន់ទិសដៅកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិឥតឈប់ឈរ នោះពួកយើងមុខជានឹងរួមគ្នាកសាងពិភពលោក ដែលប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខជាទូទៅ វិបុលភាពរួម ភាពបើកទូលាយ បរិយាប័ន្ន និងមានភាពស្រស់ប្រិមប្រិយជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here