រើនជាង ៩០% អ្នកគាំទ្រថា សមតែឱ្យ ឃីម បូរ៉ា ឈ្នះ

0
36

ទីបំផុតការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា នាវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ គោជល់ មិនប្រកាសលទ្ធផលឡើយ ដោយសម្រេចលើកពេលប្រកួតទៅពីរសប្ដាហ៍ក្រោយទៀត។ កូនប្រុសគ្រូ អេ ភូថង បានវាយខុសបច្ចេកទេសលើគូប្រកួត ដោយលើកបោកភ្ជង់ក្បាលទៅក្ដាតាពី សន្លប់ស្ដូកស្ដឹងក្នុងទឹកទី ៣។

ការសម្រេចនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាងឿងឆ្ងល់ថា ហេតុអ្វី ម៉ឺន មេឃា ធ្វើខុសបច្ចេកទេស បែរជាសម្រេចមិនប្រកាសលទ្ធផល ហើយលើកពេលប្រកួតទៅវិញ។ តាមការអង្កេតមើលលើបណ្ដាញសង្គម អ្នកគាំទ្រច្រើនលើសលុប នាំគ្នារិះគន់ចំពោះការសម្រេចរបស់ចៅក្រម ដោយលើកឡើងថា ម៉ឺន មេឃា ធ្វើខុសបច្ចេកទេស សមតែឱ្យ ឃីម បូរ៉ា ឈ្នះភ្លាមៗទើបត្រឹមត្រូវ មិនគួរលើកពេលប្រកួតឡើយ។

សាមីខ្លួន ឃីម បូរ៉ា ផ្ទាល់ និងមហាជនមួយចំនួនទៀតចោទជាសំនួរថា បើមានច្បាប់មិនអនុវត្ត តើពេលណាគុនខ្មែរអាចដើរទៅមុខទាន់គេទៅ។ ហើយពីនេះអ្នកទស្សនាបានបន្ថែមថា ការសម្រេចនេះ ហាក់មានចេតនាលំអៀងទៅរកខ្សែ ឬបក្ខពួកជាដើម។

យ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានប្រតិកម្មពីខាងភាគីលោកគ្រូ អេ ភូថង និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅឡើយ ក្រៅពីការសម្រេចមិនប្រកាសលទ្ធផល និងលើកពេលឱ្យពួកគេប្រកួតគ្នាម្ដងទៀតនៅ សប្ដាហ៍បន្ទាប់៕

ប្រភព : kunkhmertv

LEAVE A REPLY

Please enter your comment!
Please enter your name here