នៅមានទៀតទេ!! ថៅកែភោជនីយដ្ឋានមួយកន្លែង នៅតែបន្តបើកប្រាក់ខែឲ្យបុគ្គលិក ទោះបីមិនបានធ្វើការក៏ដោយ ព្រោះមើលឃើញបុគ្គលិកមានជីវភាពខ្វះខាត…

0
92

ភ្នំពេញ៖ បើតាមរយៈ គណនីហ្វេសបុករបស់ លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា៖ ទឹកចិត្តថៅកែដែលមិនអាចកាត់ថ្លៃបាន លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រមហ៊ុន ACE GROUP

សុខចិត្តបើកប្រាក់ខែ សំរាប់បុគ្គលិកដែលធ្វើការនៅ ភោជនីយដ្ឋានACE ជិត 300នាក់ ទោះបីមិនធ្វើការក្នុងអំឡុងពេលកូវិតក៏ដោយក៏បានប្រាក់ខែរៀងរាល់ខែដែរ គឺទទួលបាន30%លើប្រាក់ខែគោល ជារៀងរាល់ខែ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវឧកញ៉ា នឹម វណ្ណៈបានមានប្រសាសន៍ថា ការបើកប្រាក់ខែ30% ជូនដល់បុគ្គលិកគ្រប់ផ្នែកនេះគឺយើងបើកជូនបុគ្គលិកទាំងអស់តាំងពីខែកុម្ភះ មកម្លេះ ការបើកប្រាក់ខែជូននេះគឺ

 

ជាការយកចិត្តទុកដាក់ឧបត្ថម្ភក្នុងនាមលោកជំទាវជាអគ្គនាយិការក្រុមហ៊ុន ACE GROUP CO.Ltd ដែលមើលឃើញពីការខិតខំធ្វើការងារកន្លងមករបស់បុគ្គលិកទាំងអស់ និងណាមួយទៀតគឺបុគ្គលិកក៏បានថវិការខ្លះសំរាបដោះស្រាយជីវភាពគ្រួសារ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលផ្ទះុកូវិត១៩ ហើយការឈប់សំរាករយៈពេលយូនេះគឺដើម្បីចូលរួមចំនែកទប់ស្កាត់ការពារ ការឆ្លងរីករាលដាលជំងឺកូវិត១៩ និងគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣ កុំ ស្រមតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា ការបើកប្រាក់ខែនេះគឺលោកជំទាវបើកជូនបុគ្គលិកACE រហូតទាល់តែភោជនីយដ្ឋានបើកដំណើការឡើងវិញ ហើយចំពោះការចំនាយប្រចាំខែដែលគ្មានចំនូលក្នុងអំឡុងពេលប្រចាំខែនេះគឺក្នុង១ខែ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចំណាយអស់ ជិត 30000ដុល្លា ( បីមុឺនដុល្លារ ) ។ អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here