យើងសង្កេតឃើញមានយុវជនជាច្រើនចែករំលែកមតិក្មេងខ្ចីរបស់គេជុំវិញបញ្ហាបរិស្ថាន ប៉ុន្តែពួកគេមិនទាន់បានគិតគូរទៅដល់បញ្ហាសន្តិសុខជាតិនៅឡើយទេ។
បើមានពេលទំនេរ ប្អូនៗគួរសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅទៅលើសាវតា និងល្បិចដែលមហាអំណាចធ្វើ ដើម្បីបញ្ឆេះសង្រ្គាមនៅស៊ីរី លីប៊ី យេមែន អ៉ីរ៉ាក់ អាហ្វហ្កានីស្ថាន។ ប្អូនៗគួរមើលសៀវភៅដែលឆ្លុះបញ្ចាំងពីការដែលមហាអំណាចបំភ្លៃព័ត៌មានដើម្បីកំទេចប្រទេសមួយដែលមិនបម្រើផលប្រយោជន៍ឱ្យគេ។ ជាពិសេសស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាយេីងដែលឆ្លងកាត់សង្រ្គាម ឆ្លងរបបប្រល័យពូជសាសន៍ ទំរាំរកបានសន្តិភាព និងអភិវឌ្ឍដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុនសែន។
មានតែពេលប្អូនៗយល់ជ្រៅជ្រះលើបញ្ហាសន្តិសុខជាតិទេ ទើបប្រទេសយើងមិនធ្លាក់ចូលភ្លើងសង្រ្គាមម្តងទៀត។ មានតែខិតខំការពារសន្តិភាពទេ ទើបឪពុកម្តាយយើង ប្រពន្ធកូនយើងរស់នៅមានសុភមង្គល និងសេចក្តីថ្លៃថ្នូរ សំបូររុងរឿង ៕