សៀមរាបៈនៅថ្ងៃ១០ខែកក្កដា ឆ្នាំ២០២១នេះខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីត១៩ថ្មីចំនួន១៤៦នាក់ និងជាសះស្បើយពីជំងឺចំនួន៣០នាក់ ។
នេះបើតាមការបញ្ជាក់របស់លោកក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១០ខែកក្កដា ។
មន្ទីរសុខាភិបាល មិនទាន់បញ្ជាក់ឈ្មោះលំអិត និងអាស្រ័យដ្ឋានពិតប្រកដនៃអ្នកឆ្លងជំងឺនោះឡើយ គឺរងចាំរដ្ឋបាលខេត្តជាអ្នកលំអិតនៅពេលក្រោយ៕
ប្រភព : រស្មីកម្ពុជា