ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩១នាក់ទៀត ស្លា​​ ប់១នាក់ និងជាសះស្បើយចំនួន ៣១នាក់

0
162

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩១នាក់ទៀត ក្នុងនោះស្លាប់១នាក់ និងជាសះស្បើយ៣១នាក់ នៅថ្ងៃទី៩ ខែកក្កដា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប អ្នកជំងឺថ្មីទាំងនោះរួមមាន ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១០ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៥២ ដល់ទី៥៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។

ករណីទី៥៩ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២, ករណីទី៦០ ដល់ទី៦៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី៦៤ ជាករណីឆ្លងបន្តពីអ្នកដំណីរមកពីខេត្តបន្ទាយមានជ័យ, ករណីទី៦៥ ដល់ទី៧៧ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងឆ្លងបន្តពីពលករមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ករណីទី៧៨ ដល់ទី៨១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៨២ ដល់ទី៩១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ចំណែកអ្នកជាសះស្បើយទាំង៣១នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ករណីស្លាប់ អ្នកជំងឺមានឈ្មោះ ឈុត ទុំ ភេទប្រុស អាយុ៦៣ឆ្នាំ អាសយដ្ឋានភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែកក្កដា និងបានស្លាប់នៅថ្ងៃទី៩ ខែកក្កដា វេលាម៉ោង១៧៖០៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១៣៨នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣៨នាក់ ស្លាប់២២នាក់ និង១៣៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here