ដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម ប្រព្រឹត្តទៅយ៉ាងល្អ

0
108

តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងរយៈពេល ១១ថ្ងៃ ក្រុង/ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម បាននឹងកំពុងដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។ យ៉ាងណាមិញ ក្នុងរយៈពេល ១០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ បានធ្វើការចាក់វ៉ាក់សាំងបង្ការនេះ ដល់ប្រជាពលរដ្ឋ សរុបបានចំនួន ២២៩.៨២៤នាក់ ស្មើនឹង ៦៧,១៣% នៃផែនការគ្រោង សរុបចំនួន ៣៤២.២០៤នាក់ ខណៈដែល នៅថ្ងៃទី០៩ កក្កដា នេះ មានអ្នកមកទទួលវ៉ាក់សាំង ចំនួន ៨.៣៨៤នាក់ នោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here