ស្ថាបត្យកម្ម របស់លោក អ៊ុង ក្រពុំផ្កា ៖ ដែលមនុស្សជាច្រើនយល់ច្រលំថាវាជាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ

0
136

លោក អ៊ុង ក្រពុំផ្កា កើតនៅថ្ងៃទី ៦ មិថុនា ឆ្នាំ ១៩២៤ នៅតាខ្មៅ ខេត្តកណ្តាល។ ឪពុកឈ្មោះអ៊ុង កែវ ម្តាយឈ្មោះគឹម ស៊ុន។ គាត់បានធ្វើការសិក្សានៅអនុវិទ្យាល័យសុីសុវត្ថិ និងនៅហាណូយ។ គាត់បានទទួល សញ្ញាប័ត្រវិស្វករខាងសាធារណការ។ ពេលដែលបានត្រឡប់ចូលមកកម្ពុជាវិញគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនាង ផ្លែក សូណារ៉េត ជាប្អូនស្រីលោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមខ្មែរ។ លោក អ៊ុង ក្រពុំផ្កាមានកូន៦នាក់៖ ប្រុស ៣ ស្រី ៣ សព្វថ្ងៃរស់នៅស្រុកបារាំង។

លោក អ៊ុង ក្រពុំផ្កា គឺជាវិស្វករខាងសាធារណការ ដែលបម្រើការជារដ្ឋមន្ត្រីក្នុងរបបរបស់ សម្ដេច នរោត្ដម សីហនុ នៅក្នុងទសវត្សទី ៦០។ គាត់ចាប់ផ្ដើមការងារឱ្យ រដ្ឋបាលអាណានិគម នៅឆ្នាំ ១៩៤៧ ហើយត្រូវបានតែងតាំងជាស្ថាបត្យកររបស់ រដ្ឋបាលអាណានិគម ៣ ឆ្នាំក្រោយមក ។

ក្រោយពីត្រូវបានផ្ដល់ការងារក្នុងផែនការពង្រីកក្រុងនៅឆ្នាំ ១៩៥៥ គាត់បានក្លាយជា អនុរដ្ឋលេខាធិការ នៅ ទីស្ដីការគណរដ្ឋមន្ត្រី និង ក្រោយមកនៅ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍។ នៅឆ្នាំ ១៩៦១ គាត់ជារដ្ឋមន្ត្រីទទួលបន្ទុកសាធារណការនិង ទូរគមនាគមន៍។ គាត់បានក្លាយជានាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ១៩៦៦ និងជាប្រធានរដ្ឋបាល មហាវិទ្យាល័យស្ថាបត្យកម្ម និង ផែនការក្រុង នៅ សាកលវិទ្យាល័យ វិចិត្រសិល្បៈ នៅឆ្នាំ ១៩៧១ ។

លោក អ៊ុង ក្រពុំផ្កា បានបន្សល់ទុកស្នាដៃសំខាន់ៗជាច្រើនដូចជា៖ សាកលវិទ្យាល័យភូមិន្ទបាត់ដំបង, ផ្ទះសំណាក់របស់រដ្ឋ (ម៉ូតែល) នៅបាត់ដំបង, ការរៀបចំធ្វើផ្លូវរទេះភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ…។ លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមឆ្នាំ ១៩៧៥ ៕

ឯកសារយោង ៖ Building Cambodia: ‘New Khmer Architecture’ 1953-1970 / authors, Helen Grant Ross and Darryl Leon Collins (2006)

LEAVE A REPLY

Please enter your comment!
Please enter your name here