តារាសម្តែងហុងកុង ឈិន ឡុង បរិច្ចាគម៉ាស់ចំនួន៥ ម៉ឺនជូនយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

0
116

តារាសម្តែងហុងកុងដ៏ល្បីល្បាញ លោក ឈិន ឡុង (Jackie Chan – 成龙 ) បានបរិច្ចាគម៉ាស់ចំនួន៥០០០០ ម៉ាស់ ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
នេះបើតាមការឲ្យដឹងពី យុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល។
បើតាមប្រភពនោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលម៉ាស់ទាំងនោះ ដែលជាការបរិច្ចាគរបស់លោក 成龍 Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា ម៉ាស់ទាំងអស់នេះ ត្រូវបានប្រគលជូនក្រុមការងារ តាមរយៈស្ថាន ទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang៕

LEAVE A REPLY

Please enter your comment!
Please enter your name here