UN ៖ គេអាចជួយជីវិតមនុស្សបានជាច្រើនពាន់នាក់ តាមរយៈការបង្កើនសេវាកម្មជលឧតុភូតវិទ្យា

0
159

 

របាយការណ៍ផ្សព្វផ្សាយដោយអង្គការឧតុនិយមពិភពលោក ហៅកាត់ OMM កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា បានយល់ឃើញថា ការបង្កើនសេវាកម្មជលឧតុភូតវិទ្យាអាចជួយស្រោចស្រង់ជីវិតមនុស្ស ពីគ្រោះថ្នាក់ធម្មជាតិបានចំនួន ២៣ ០០០នាក់ ក្នុងមួយឆ្នាំ។ អង្គការឧតុនិយមពិភពលោកបានអំពាវនាវតាមរបាយការណ៍របស់ខ្លួន គឺការចូលរួមនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ OMM យល់ ឃើញថា ក្រៅពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលនៅជាកាតព្វកិច្ចមូលដ្ឋាន គេត្រូវបង្កើនសេវាកម្មជលឧតុភូតវិទ្យា ដែលមាន ៣ ផ្នែក៖ ការព្យាករណ៍អាកាសធាតុ ការបង្កើតឲ្យមានប្រព័ន្ធប្រកាសអាសន្ន មុនពេលគ្រោះថ្នាក់កើតឡើង និងព័ត៌មានស្តីពីអាកាសធាតុ។ ការគិតគូរលើសេវាកម្មទាំង ៣ ផ្នែកនេះនឹងអនុញ្ញាតឲ្យមនុស្ស ពិសេស ក្រុមមនុស្សងាយរងគ្រោះខ្លាំងជាងគេអាចសម្របខ្លួន និងអាចទប់ទល់នឹងផលវិបាកនៃបាតុភូតសីតុណ្ហភាព និងអាកាសធាតុ ដែលមិនអាចចៀសផុតនាពេលអានាគត។ របាយការណ៍របស់ OMM ដដែល បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មានតែប្រទេសចំនួន ៤០% ប៉ុណ្ណោះ ក្នុងលោក ដែលមានបំពាក់ដោយប្រព័ន្ធប្រកាសអាសន្ន ប្រកបដោយប្រសិទ្ធិភាព។ ចំណែក ប្រទេសជាច្រើនទៀត ពិសេស ក្រុមប្រទេសតូចតាច ឬ ក្រុមប្រទេសកំពុងអភិវឌ្ឍ នៅមិនទាន់មាន ឬ មានដែរ តែមិនសូវមានប្រសិទ្ធិភាព។លោក អាឡាសាន វ៉ាត់តារ៉ា ប្រធានាធិបតីនៃប្រទេសកូឌីវ័រ បានធ្វើអត្ថាធិប្បាយថា ការព្យាករណ៍ពីសីតុណ្ហភាពត្រឹមត្រូវ និងការព្យាករណ៍ពីអាកាសធាតុ ដែលអាចជឿទុកចិត្តបាន ជារឿងចាំបាច់ ក្នុងការសម្រេចចិត្ត ផ្នែកនយោបាយ និងការ អភិវឌ្ឍន៍។ ចំណែក លោក ដេវីដ ប៊ីស្លេ នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារ ពិភពលោក បានគូសបញ្ជាក់ថា ក្នុងចំណោមមូលហេតុនៃគ្រោះអត់ឃ្លានលើលោក សព្វថ្ងៃ មូលហេតុ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ជាមូលហេតុមួយ ដែលគេមិនអាចទស្សទាយមុនបានទេ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here