WHO ណែនាំឱ្យប្រើថ្នាំក្រុមហ៊ុន Roche និង Sanofi ព្យាបាលជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយហានិភ័យ

0
98

អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារ ទី៦ ខែកក្កដា ណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង Actemra របស់ក្រុមហ៊ុន Roche និង Kevzara របស់ក្រុមហ៊ុន Sanofi ប្រភេទ Corticosteroids សម្រាប់ អ្នកជំងឺកូវីដ១៩ បន្ទាប់ពីទិន្នន័យពីអ្នកជំងឺជាង ១១ ០០០ នាក់ បង្ហាញថា ថ្នាំប្រភេទនេះ អាចកាត់បន្ថយ ពីហានិភ័យនៃការស្លាប់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមអ្នកវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ជាមួយនឹងអ្វីដែលគេហៅថា ការគណនាការព្យាបាលទៅលើប្រព័ន្ធការពារ ដែលរារាំងការហើម រលាក ដែលជួយកាត់បន្ថយការប្រឈមនឹង ការស្លាប់ និងតម្រូវការខ្យល់ជំនួយជាដើម។ តាមការវិភាគរបស់ WHO ដដែល ហានិភ័យនៃការស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃ ចំពោះអ្នកជំងឺដែលប្រើថ្នាំព្យាបាលជំងឺរលាកឆ្អឹងសន្លាក់ ប្រភេទថ្នាំ Corticosteroids ដូចជាថ្នាំ Dexamethasone មានចំនួន ២១ ភាគរយ បើធៀបនឹងហានិភ័យ ២៥ ភាគរយ ក្នុងចំណោមអ្នកដែលទទួលការថែទាំធម្មតា។ ដូចនេះ អាចមានមនុស្សចំនួន ៤ នាក់ ក្នុងចំណោមអ្នកជំងឺបែបនេះ ចំនួន ១០០ នាក់ នឹងមានជីវិតរស់។ លើសពីនេះទៀត ហានិភ័យនៃការវិវត្តទៅជាស្លាប់ គឺមាន ២៦ ភាគរយ សម្រាប់អ្នកដែលទទួលថ្នាំ និងថ្នាំប្រភេទ Corticosteroids បើធៀបនឹង ៣៣ ភាគរយ ចំពោះអ្នកដែលទទួលបានការថែទាំធម្មតា។ អង្គការសុខភាពពិភពលោក បាននិយាយថា សម្រាប់អ្នកជំងឺបែបនេះ ចំនួន ១០០ នាក់ មានចំនួន ៧ នាក់ អាចនឹងរស់រាន ដោយមិនដាក់ខ្យល់ជំនួយ។ យ៉ាងណាមិញ ការធ្វើតេស្ត ថ្នាំ Actemra និង Kevzara សម្រាប់អ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការសាកល្បង និងកំហុស ដោយសារ ការបរាជ័យជាច្រើនបានលេចចេញ នៅពេលដែលក្រុមហ៊ុនបានសាកល្បងថ្នាំលើក្រុមអ្នកជំងឺផ្សេងៗគ្នា។ទន្ទឹមនឹងនេះផងដែរ WHO ក៏បានអំពាវនាវឱ្យមានការចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញការទទួល បានថ្នាំបែបនេះនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបបំផុត កំពុងប្រឈមនឹងការកើនឡើងនៃជំងឺ កូវីដ១៩ ដោយសារតែការមិនមានវ៉ាក់សាំងគ្រប់គ្រាន់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here