គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆមាសទី១ និងទិសដៅភារកិច្ចប្រចាំឆមាសទី២ ឆ្នាំ២០២១

0
21

ខេត្តត្បូងឃ្មុំៈ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម ពាង ណារិទ្ធ អនុប្រធានអចិន្រ្តៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបការងារគណបក្សប្រចាំឆមាសទី១ និងទិសដៅភារកិច្ចប្រចាំឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី គណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិកា គណបក្ស ក្រុង/ស្រុក ផងដែរ ។

ក្រោយពីស្ដាប់របាយការណ៍ ឯកឧត្តម ពាង ពារិទ្ធ អនុប្រធានគណៈបក្សខេត្ត និងជាប្រធានគណម្មាប្រចាំការគណៈបក្សខេត្ត បានអានរបាយការណ៍ សកម្មភាពការងារ អនុវត្តកន្លងមក របស់គណបក្សខេត្ត ដែលខិតខំបំពេញការងារយ៉ាងសកម្ម ការចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីនយោបាយ ជាមួយអង្គរសង្គមស៊ីវិល និងសមាគមន៏នានា ។
នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៏ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុបត្រួតពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រាងពាក់ព័ន្ធនឹងរបាយការណ៍ ដែលគណបក្សខេត្ត ខិតខំអនុវត្តន៍សម្រេចបាន ក៏ដូចជាបន្តលើកឡើងនូវទិសដៅក្នុងការអនុវត្តន៍បន្ត ធ្វើយ៉ាងណាឲ្យលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត ។

ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានលើកឡើងថា រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ បានរៀបចំត្រឹមត្រូវ និងបានពង្រឹងសមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារបានច្បាស់លាស់ នៅចំណុចខ្លាំង និងចំណុចខ្សោយ ត្រូវយកចិត្តទុកដាក់ ក្នុងការងារ អនុវត្តទិសដៅភារកិច្ចការងារ ដើម្បីធានាបានប្រសិទ្ធភាពការងារ ។
ឯកឧត្តម ក៏បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម-លោកជំទាវ លោក-លោកស្រី ក្នុងជួរគណៈកម្មាធិការ ដែលបានជួយជំរុញអោយការងាររបស់គណបក្ស សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តការងារភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរ ដោយបន្តអប់រំ ផ្សព្វផ្សាយ ឯកសារជំនួយស្មារតី នៅចំណុចសំខាន់ៗ ដែលជាគោលនយោបាយរបស់គណបក្ស ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here