ផ្លូវចំនួន២ខ្សែ ក្នុងឃុំគ និងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ត្រូវបានបើកគម្រោងដេញថ្លៃមូលនិធិឃុំ នឹងចាប់ដំណើរការស្ថាបនា

0
195

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះ នៅសាលាឃុំគរ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ ចំនួន ០២ ឃុំ និងមាន ០២ គម្រោង របស់គម្រោងមូលនីធិឃុំគរ និងគម្រោងមូលនីធិឃុំស្រឡប់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីមេឃុំ គណៈកម្មាការលទ្ធកម្មរបស់ឃុំពាក់ព័ន្ធទាំងពីរ តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងរដ្ឋបាលស្រុកត្បូងឃ្មុំ មន្រ្តីបច្ចេកទេសចុះជួយឃុំទាំង ០២ ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ នេះផងដែរ ។
ក្នុងឱកាសនៃការចាប់ផ្ដើមនោះដែរ លោកស្រីមេឃុំ ក៏បានធ្វើការបញ្ជាក់ និងសង្កត់ធ្ងន់ថាៈ រាល់ការបើកសំណើរដេញថ្លៃលើគម្រោងមូលនីធិឃុំ គឺចាំបាច់ត្រូវគោរពគោលការណ៍ឲ្យបានត្រឹមត្រូវតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំ ស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ដើម្បីធានាតម្លាភាព យុត្តិធម៌ គុណភាព ដែលអាចទទួលយកបានទាំងអស់គ្នា ។

សូមបញ្ជាក់បន្ថែមថា គម្រោងមូលនីធិឃុំគរ និងឃុំស្រឡប់ ឆ្នាំ២០២១នេះ គឺ
ទី១. ផ្ដោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងស្ថាបនាផ្លូវចាក់បេតុងអាមេ ០១ខ្សែរ ប្រវែង ៣៥០ ម៉ែត្រ និងមានទទឹង ០៥ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មានមានចំនួន ២០២,០៦២,៩៤៩ រៀល ដោយក្រុមហ៊ុនដែលទទួលបានសិទ្ធិស្ថាបនាគម្រោងមូលនីធិឃុំគរ គឺបានទៅលើក្រុមហ៊ុន ហេង ថេង ដែលដេញថ្លៃក្នុងតម្លៃទាបជាងគេ គឺតម្លៃ ១៩៦,០០០,០០០ រៀល ។ ដោយមានការធានាថែទាំរយៈពេល ០៦ ខែផងដែរ។
ទី២. ឃុំស្រឡប់ តាមរយៈគម្រោងស្ថាបនាផ្លូវចាក់បេតុងអាមេខ្សែរប្រវែង ៣០០ ម៉ែត្រ និងមានទទឹង ០៥ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មានមានចំនួន ១៨៦,៧៣៧,៣៩៤ រៀល។ ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធិស្ថាបនាគម្រោងមូលនីធិឃុំស្រឡប់ គឺបានទៅលើក្រុមហ៊ុន ហន់ សោភា ដែលដេញថ្លៃក្នុងតម្លៃទាបជាងគេ គឺតម្លៃ ១៨២,៨៥០,០០០ រៀល ដោយមានការធានាថែទាំ រយៈពេល ០៦ ខែផងដែរ ។


លទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃដែលប្រព្រឹត្តឹទៅពេញមួយព្រឹកនេះ គឺបានអនុវត្តបានត្រឹមត្រូវតាមគោលការណ៍នីតីវិធីលទ្ធកម្ម និងធានាបាននូវតម្លាភាព យុត្តិធម៌ និងអាចទទួលយកបាន ដោយមិនមានការរំខាន ឬមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ក្នុងកិច្ចដំណើរការបើក និងដាក់សំណើរដេញថ្លៃគម្រោងឃុំទាំងពីរខាងលើនោះទេ ។
បន្ទាប់ពីអនុវត្តនីតីវិធីលទ្ធកម្មរួចមក លោក លោកស្រី មេឃុំ បានធ្វើការគូសបញ្ជាក់ និងផ្ដាំផ្ញើចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធទទួលការក្នុងការអនុវត្តគម្រោង ត្រូវរៀបចំចុះកិច្ចសន្យាឲ្យបានទាន់ពេលវេលា និងអនវត្តគម្រោងឲ្យបានត្រឹមត្រូវតាមស្ដឹងដារបច្ចេកទេស និងប្លង់ដែលផ្ដល់ជូន ដើម្បីធានានូវការប្រើប្រាស់យូឬអង្វែងជូនប្រជាពលរដ្ឋទូទៅ ជាពិសេសក្នុងមូលដ្ឋានឃុំគរ និងឃុំស្រឡប់ ទាំងមូលតែម្ដង ៕
សាន វិឡែម

 

LEAVE A REPLY

Please enter your comment!
Please enter your name here