គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ថា CIO ត្រូវមានអព្យាក្រិត្យនយោបាយ

0
77
People walk on a street next to an advertisement for Tokyo 2020 Olympic and Paralympic Games, amid the coronavirus disease (COVID-19) pandemic, in Tokyo, Japan June 19, 2021. REUTERS/Pawel Kopczynski

នៅចំពោះមុខសេចក្តីអំពាវនាវកាន់តែច្រើនឡើងៗ ឱ្យធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ដើម្បីបង្ខំចិនឱ្យគោរពសិទ្ធិមនុស្ស ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានអះអាងកាលពីថ្ងៃពុធ ទី៧ ខែកក្កដា ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា អង្គការអូឡាំពិកអន្តរជាតិ ចាំបាច់ត្រូវគោរពគោលការណ៍អព្យាក្រិត្យនយោបាយ។ លោក Thomas Bach បានគូសបញ្ជាក់ថា ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល CIO គ្មានអំណាច គ្មានសមត្ថភាពប្តូរផ្លាស់ច្បាប់របស់ប្រទេសនីមួយៗ និងមិនអាចដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដែលអ្នកទទួលខុសត្រូវនយោបាយរាប់ជំនាន់គ្មានសមត្ថភាពស្រាយនោះទេ។ ចង់ឱ្យពិភពលោកបានប្រសើរឡើង ទាល់តែប្រឹងធ្វើ ប្រឹងប្តូរ ហើយការប្តូរផ្លាស់ត្រូវចាប់ផ្តើមពីខ្លួនយើងមុនគេ។ លោកបានរំលឹកថា អង្គការមានទំនួលខុសត្រូវ និងសន្យាធានាឱ្យមានការគោរពធម្មនុញ្ញអូឡាំពិក ក្នុងអំឡុងពេលប្រកួតកីឡា។

ធម្មនុញ្ញ ដែលចែងពីសមភាពរបស់គ្រប់កីឡាករ ដោយគ្មានការរើសអើង ព្រោះមូលហេតុណាមួយ និងការគោរពសេរីភាពសារព័ត៌មាន សេរីភាពអ៊ិនធ័រណេត គោរពគោលការណ៍ច្បាប់ការងារ និងច្បាប់ផ្សេងៗទៀត។ គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ(CIO) បានថែមបង្កើតក្រុមកាងារទទួលបន្ទុកសិទ្ធិមនុស្សផ្ទៃក្នុង សម្រាប់ពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យសិទ្ធិមនុស្សទៀតផង។ លោក Thomas Bach បានអំពាវនាវឱ្យអ្នកទទួលខុសត្រូវនយោបាយគោរពការងាររបស់គណៈកម្មាធិការអូឡាំពិក ប្រសិនបើចង់ឱ្យសន្តិភាព និងការគោរពសិទ្ធិមនុស្សបានទទួលជោគជ័យ។ សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ ធ្វើឡើង

ក្រោយពីអ្នកទទួលខុសត្រូវនយោបាយអាមេរិក និងអឺរ៉ុបជាច្រើន បានបង្ហាញការមិនស្វាគមន៍ ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២ នៅក្នុងប្រទេសចិន ដែលជាប់ចោទថា មិនគោរពសិទ្ធិមនុស្ស ដោយបានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចអ៊ីស្លាមអ៊ុយហ្គូរ និងបំបិទសេរីភាពនៅហុងកុង។ ឆ្លើយតបនឹងសំណើធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិក ដើម្បីដាក់គំនាប លើរដ្ឋាភិបាលប៉េកាំង នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា អង់គ្លេសមានជំហរប្រឆាំងនឹងការធ្វើពហិការកីឡា៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here