សម្រស់ដ៏វ័យក្មេង ភរិយាអភិបាលខេត្តសៀមរាប ស្អាតខ្លាំងបែបធម្មជាតិពិតៗ….

0
121

ប្រិយប្រាកដជាបានស្គាល់ហើយលោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ត្រូវបានមហាជនកត់សម្គាល់ឃើញថា ពិតជាមានសម្រស់ស្អាតពីធម្មជាតិពិតៗ

លោកជំទាវ ត្រូវបានគេលើកសរសើរមិនដាច់ពីមាត់ទាំងចរិយាសម្បត្តិថ្លៃថ្នូរខ្ពង់ខ្ពស់ ការស្លៀកពាក់សមសួនស័ក្ដិសមជាស្ត្រីខ្មែរ សម្ដីសំដៅពីរោះផ្អែមត្រជាក់គួរឱ្យចង់ស្ដាប់ ។

លោកជំទាវ ទាង អេង មិនត្រឹមតែមានវ័យក្មេងនោះទេ ប៉ុន្តែក៏ពោរពេញទៅដោយសមត្ថភាពពូកែ គេតែងឃើញវត្តមានរបស់លោកជំទាវក្នុងពិធីធំៗ ជាច្រើនអមដំណើរជាមួយស្វាមីជាអភិបាលខេត្ត កម្រនឹងអាក់ខានណាស់ ។

ក្រៅពីនេះលោកជំទាវក៏តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ចែករំលែកក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់ចំពោះប្រជាជនផងដែរ ។ ចង់ដឹងសម្រស់លោកជំទាវស្រស់ផូរផង់យ៉ាងណានោះ សូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖