រុស្ស៊ីព្រមានថា  សកម្មភាពបង្កហេតុរបស់នាវាចម្បាំងអង់គ្លេស គួរតែត្រូវផ្ដល់មេរៀនឱ្យធ្ងន់បន្តិច

0
23
Russian President Vladimir Putin takes part in a video call with Belarusian President Alexander Lukashenko and Russian and Belarusian officials in Moscow, Russia, Thursday, July 1, 2021. (Alexei Nikolsky, Sputnik, Kremlin Pool Photo via AP)

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ការឈ្លានពាននាវាចម្បាំងរបស់អង់គ្លេសចូលក្នុងតំបន់ដែលរុស្ស៊ីចាត់ទុកថា ជាដែនទឹករបស់ខ្លួន នៅតំបន់ Crimea កាលពីខែមុន គឺជាសកម្មភាពបង្កហេតុ ដែលទាមទារឱ្យមានការផ្ដល់មេរៀនឱ្យធ្ងន់បន្តិចពីរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ីធ្លាប់បានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកនៅលើផ្លូវនាវាចម្បាំង ដើម្បីដេញចេញពីដែនទឹកសមុទ្រខ្មៅ នៅឯនាយឆ្នេរ Crimea ដោយប៊ិះនឹងលិចនាវាចម្បាំងអង់គ្លេសនៅពេលនោះ។ ទីក្រុងម៉ូស្គូបានភ្នាល់ឱ្យ នាវាចម្បាំងអង់គ្លេស HMS Defender ឆ្លងកាត់ដែនទឹកនៅជិត Crimea ដែលការភ្នាល់នេះ គឺជាអ្វីដែលទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនមានសិទ្ធិជិះចូលតំបន់នេះ តាមតែអាចធ្វើបាន។ រុស្ស៊ីបានបញ្ចូលតំបន់ Crimea ពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ប៉ុន្តែពិភពលោកភាគច្រើននៅតែទទួលស្គាល់ថា តំបន់នេះ ជាផ្នែកមួយរបស់ប្រទេសអ៊ុយក្រែន។ លោក Dmitry Peskov លេខាធិការសារព័ត៌មានក្រឹមឡាំង ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ឧប្បត្តិហេតុនេះ គឺជាសកម្មភាពបង្កហេតុ ដែលគ្រោងទុករបស់អង់គ្លេស ហើយប្រតិកម្មរបស់លោក Putin បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសលោកមិនខ្លាចនឹងឆ្លើយតបទៅវិញយ៉ាងចាស់ដៃនោះទេ។ លោកបានបន្តថា៖ «ខ្ញុំគិតថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងដឹងថា អ្នកណាជាអ្នកសម្រេចចិត្តរឿងនេះ។ ប៉ុន្តែខ្ញុំគិតថា ខ្លឹមសារនៃប្រតិបត្តិការបែបនេះ គឺសុទ្ធតែត្រូវបានគ្រោងទុក ដោយសមមិត្តជាន់ខ្ពស់នៅលើមហាសមុទ្រទាំងអស់»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here