ព្រហើនណាស់ បើករថយន្តបុកស្ត្រីម្នាក់ស្លាប់ហើយបើករត់បាត់

0
223

ស្ត្រីវ័យជិត ៤០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈកំពុងជិះម៉ូតូត្រឡប់ក្រោយ ហើយត្រូវបានរថយន្ត ពាក់ស្លាកលេខ ខ.ម ដឹកឈើមួយគ្រឿង បុកយ៉ាងពេញទំហឹងនៅលើដងផ្លូវជាតិលេខ ៦៤ កាលពីរសៀលថ្ងៃទី៦កក្កដាឆ្នាំ២០២១ ត្រង់ចំណុចបាក់ភ្លុក ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រ៉ាំ ឃីម ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានបើកបរម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C-6683 រងការខូចខាតធ្ងន់ និងបានស្លាប់។ ចំណែក អ្នកបើកបររថយន្ត ម៉ាក NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.4462 រងការខូចខាតផ្នែកខាងមុខទាំងស្រុង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ

និងបានរត់គេចខ្លួនក្រោយពេលកើតហេតុ។ លោកបានបញ្ជាក់ថា រថយន្ត និងម៉ូតូបានជិះស្របទិសគ្នា ប៉ុន្តែ ជនរងគ្រោះបានជិះម៉ូតូបកក្រោយ ក៏ត្រូវរថយន្តបុកស្លាប់តែម្តង។ ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង និងបាននាំយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីរង់ចាំដោះស្រាយជាក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here