រាជធានីភ្នំពេញ ក៏មានលូក្រោមដី ដែលអាចអោយមនុស្សចេញ ចូលបាន មិនចាញ់ទីក្រុងរបស់បរទេសទេ

0
165

ក្រុមការងារនៃគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការ នាព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ចៃកា នៃប្រទេសជប៉ុន ។
ក្រុមការងារបានចាប់ផ្តើមចុះ ក្នុងលូនៅក្រោមផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ ហើយបានចេញនៅស្ថានីយបូមទឹកមុខCDC ទន្លេសាប។

លោកH.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃការ របស់ក្រុមហ៊ុនCTI បានអោយដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចអោយមនុស្សចេញ ចូលបាននេះជា ប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨(ដាក់លូទំហំ១,៨ម៉ែត្រ ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។

ក្នុងគម្រោងនេះក៏មានការកសាងអាងស្តុបទឹកដែលមានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឺង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។ ស្ថានីបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here