រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងបន្តប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌដែលកងទ័ពអាមេរិកបន្សល់ទុកឲ្យ

0
27

សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចស្រេចហើយក្នុងការប្រគល់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនទៅឲ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានប្រើប្រាស់បន្តបន្ទាប់ពីកងទ័ពរបស់ខ្លួនដកចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។អ្នកនាំពាក្យរដ្ឋាភិបាលលោកហាមប៊ូឡា ម៉ូហ៊ីបបាននិយាយថា អាមេរិកនឹងប្រគល់អាវុធទាំងនោះមកឲ្យយើងដើម្បីប្រើប្រាស់សម្រាប់ការពារទឹកដីនិងការពារប្រជាជនអាហ្វហ្កានីស្ថានរបស់យើង។មកដល់ពេលនេះ អាមេរិកបានប្រគល់ឲ្យយើងមួយចំនួនហើយ។

ភាគច្រើនបំផុតនៃទាហានអាមេរិកបានដកចេញផុតពីប្រទេសអាហ្វហ្កានីស្ថានរួចជាស្រេចហើយ។គួរបញ្ជាក់ថាអាមេរិកនិងអង្គការណាតូបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថានតាំងពីខែឧសភាក្រោយពីរយៈពេលមួយឆ្នាំដែលអាមេរិកនិងក្រុមតាលីបង់សម្រេចបាននូវកិច្ចព្រមព្រមព្រៀងគ្នាមួយដែលតម្រូវឲ្យកងទ័ពបរទេសទាំងអស់ដកចេញពីប្រទេសនេះដែលជាលក្ខខណ្ឌ័ក្នុងចំណោមបណ្តាលក្ខខណ្ឌ័ជាច្រើនទៀត។

ពួកគេក៏បានព្រៀមព្រៀងគ្នាថាក្រោយពេលអាមេរិកដកកងទ័ពចេញអស់ហើយនោះ ពួកតាលីបង់និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រូវតែបើកធ្វើការចរចារជាមួយគ្នាជាបន្ទាន់ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ៕ប្រែសម្រួល ៖ដំរី

 

LEAVE A REPLY

Please enter your comment!
Please enter your name here