កូវីដ­-១៩ ៖ ប្រទេសអារ៉ាប៊ីសាអូឌីតមិនអនុញ្ញាតិឲ្យអ្នកធ្វើដំណើរពីអារ៉ាប់រួមអេមីរ៉ាត វៀតណាមនិងអេត្យូពីចូលប្រទេសរបស់ខ្លួន

0
101

យោងតាមរបាយការណ៍ារព័ត៌មាននានាបានផ្សាយឲ្យដឹងកា្លពីម្សិលមិញនេះថា ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យវាយលុលខ្លាំងចូលក្នុងប្រទេសរបស់ខ្លួន រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានចេញបទបញ្ជាមិនឲ្យចូលក្នុងប្រទេសនូវរាល់អ្នកដំណើរមកពីប្រទេសអារ៉ាប់រួមអេមីរ៉ាត អេត្យូពីនិងវៀតណាម។

អារ៉ាប៊ីសាអូឌីតក៏បានសម្រេចព្យួរទិដ្ឋាការសម្រាប់ប្រជាជនមកពីប្រទេសទាំង៣នេះមួយរយៈ រហូតទាល់តែជំងឺកូវីដ១៩បានធូរស្រាលឡើងវិញនៅក្នុងប្រទេសទាំងនេះ។ចំណែកប្រជាជនអារ៉ាប៊ីសាអូឌីតវិញ ប្រសិនបើគេចង់ធ្វើដំណើរទៅកាន់ប្រទេសទាំងនេះក៏ត្រូវតែទទួលបានកាអនុញ្ញាតពីរដ្ឋាភិបាល របស់ខ្លួនជាមុនសិន។បទបញ្ជានេះត្រូវបានចាប់ផ្តើមអនុវត្តន៍កាលពីថ្ងៃអាទឹត្យកន្លងទៅនេះ៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here