ពួកតាលីបង់ចេញបញ្ជាឲ្យស្ត្រីនិងបុរស្រូវតែគោរពច្បាប់ឥស្លាមដ៏តឹងតែងរបស់ខ្លួន

0
170

លោកអ្នកប្រហែលជាបានជ្រាបហើយថានៅពេលដែលពួកតាលីបង់កាន់អំណាចនៅក្នុងប្រទេសអាហ្វហ្កានីស្ថានមួយរយៈមុនពេលដែលកងទ័ពអាមេរិកវាយបណ្តេញចេញពីអំណាចពួកនេះបានគ្រប់គ្រងប្រទេសដោយប្រើអំណាចផ្តាច់ការក្រោមស្លាកនៃសាសនាឥស្លាម។ក្រោមច្បាប់ឥស្លាមដ៏តឹងរ៉ឹងដែលពួកគេបានបង្កើតឡើងបុរសនិងស្ត្រីអាហ្វហ្កានីស្ថានទាំងអស់រស់មិនខុសពីសត្វធាតុប៉ុន្មានឡើយ ។

អ្នកជំនាញចារកម្មរបស់អាមេរិកបានព្រមានតាំងពីខែឧសភាថានៅពេលដែលកងទ័ពអាមេរិកដកផុតពីអាហ្វហ្កានីស្ថានហើយនោះ ពួកតាលីបង់នឹងយកមកប្រើឡើងវិញនូវច្បាប់ឥស្លាមដ៏តឹងរ៉ឹងបំផុតដូចដែលគេធ្លាប់បានធ្វើពីមុនប្រសិនបើគេវិលមកកាន់អំណាចវិញនោះ។លើការពិតជាក់ស្តែងរឿងនេះក៏បានឡើងមែន។

ក្នុងពេលដែលពួកតាលីបង់ទើបតែវាយដណ្តើមកាន់កាប់ស្រុកTagabដែលជាស្រុកមួយនៃភាគឥសាន្តខេត្តTakharកាលពីពេលកន្លងទៅថ្មីៗនេះ ពួកគេក៏បានចេញបទបញ្ជាឲ្យស្រ្តីអាហ្វហ្កានីស្ថានទាំងអស់មិនឲ្យចាកចេញពីផ្ទះតែម្នាក់ឯងជាដាច់ខាតប្រសិនបើគ្មានញាតិមិត្តរួមដំណើរជាមួយ ហើយបុរសៗត្រូវតែទុកពុកមាត់វែងគ្រប់ៗគ្នាឡើងវិញ ៕ប្រែសម្រួល៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here