តុលាការបុរីវ៉ាទីកង់បានធ្វើការកាត់ទោសមន្ត្រីសាសនាគ្រឹស្តដែលក្នុងនោះរួមមានទាំងអាចារ្យម្នាក់ជាជនជាតិអ៊ីតាលីផងពីបទថាបានប្រព្រឹត្តអំពើឧក្រឹដ្ឋហិរញ្ញវត្ថុ ដោយមានទាំងការលួចបន្លំប្រាក់ ការលាងលុយ ការគម្រាមកំហែងនិងការរំលោភសិទ្ធក្នុងការងារ។
អ្នកដែលទទួលរងនូវការចោទប្រកាន់នេះមានលោកអាចារ្យAngelo Becciuរួមទាំងអតីតមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃបុរីវ៉ាទីនិងរួមគំនិតជាជនអ៊ីតាលី២រូបដែលជាអ្នកទទួលខុសត្រូវក្នុងការសាងសង់អាគារទំនើបមួយកន្លែងក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។លោកAngelaដែលជាមនុស្សត្រូវសម្តេចសង់ប៉ាប ហ្វ្រង់ស៊ីសធ្វើការរិះគន់យ៉ាងចាស់ដៃកាលពីឆ្នាំកន្លងទៅ ហើយដែលរាល់សកម្មភាពរបស់គាត់ត្រូវបានដាក់ក្នុងស្ថានភាពនៃការស៊ើបអង្កេតអស់រយៈពេល២ឆ្នាំកន្លងទៅហើយនោះ បានក្លាយទៅជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតនៃបុរីវ៉ាទីកង់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រឹដ្ឋបែបនេះ។
លោកបានទទួលការចោទប្រកាន់ពីបទគម្រាមកំហែងនិងរំលោភសិទ្ធនិងតួនាទីរបស់ខ្លួន។ចំណែកស្ត្រីម្នាក់ទៀតដែលធ្វើការជាមួយលោកAngelaក៏ត្រូវចោទប្រកាន់ពីបទលួចបន្លំប្រាក់។តុលាការនឹងដំណើរការកាត់ក្តីនៅថ្ងៃទី២៧ខែកក្កដាខាងមុខនេះនៅក្នុងបុរីវ៉ាទីកង់តែម្តង៕ប្រែសម្រួល៖ដំរី