ប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយនិយាយអំពីការសម្លាប់មនុស្សចំនួន​២៥នាក់នៅទីក្រុងមួយ របស់ប្រទេសមីយ៉ាន់ម៉ា

0
243

បរទេស : នៅថ្ងៃអាទិត្យប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបាននិយាយថាកងកម្លាំងសន្តិសុខបានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់កាលពីថ្ងៃសុក្រនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រឆាំងរបស់រដ្ឋាភិបាលយោធានៅឯទីក្រុងមួយ។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដែលប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។អ្នកស្រុកនិយាយថាសាកសពសរុប ២៥ ត្រូវបានប្រមូលបន្ទាប់ពីការប្រយុទ្ធគ្នា។

វេបសាយ BBC និង​សារព័ត៌មាន​ Than Lwin Khet​ បានកំណត់ចំនួនអ្នកស្លាប់មិនតិចជាង ៣១ នាក់នោះទេនិងបាននិយាយថាមនុស្សប្រហែល ១ ម៉ឺននាក់ទៀតបានរត់ភៀសខ្លួនចេញពីតំបន់នោះ។អង្គការសហប្រជាជាតិនិយាយថាចាប់តាំងពីរដ្ឋប្រហារមកប្រជាជនជាង ២៣០,០០០ នាក់បានចាកចេញពីផ្ទះរបស់ពួកគេ។ហើយមនុស្សជាង ៨៨០ នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារនិងមនុស្សជាង ៥.២០០ នាក់កំពុងជាប់ឃុំឃាំង។អាជ្ញាធរយោធាបាននិយាយថាតួលេខទាំងនេះមិនពិតទេប៉ុន្តែគេមិនបានផ្តល់ការប៉ាន់ស្មានផ្ទាល់ខ្លួននោះទេ។

ដោយ​ : កញ្ញា​ សូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here