ខ្មាន់កាំភ្លើងចូលបា ញ់ប្រហារ២នាក់ប្ដីប្រពន្ធ នៅរោងចិញ្ចឹមទាក្នុងស្រុកខ្សាច់កណ្ដាល

0
69

(កណ្ដាល)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពបាញ់ប្រហារ២នាក់ប្ដីប្រពន្ធ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម ខណៈប្ដីរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។

សមត្ថកិច្ចរៀបរាប់ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេកនៅរោងទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែកក្កដា២០២១ វេលាម៉ោង៥៖៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។

ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ំព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់បន្ថែមថា លោកកំពុងបញ្ជាកម្លាំងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here