មនុស្សជាង២០នាក់នៅស្រុកកំពង់ត្រាចបានស្លាប់និងកំពុងសង្គ្រោះដោយសារផឹកស្រា

0
151

បូកគោ/កំពតៈ មនុស្សប្រុសស្រី១០នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យដោយសារផឹកស្រាកំដររោងបុណ្យសពដែលស្លាប់ក្នុងករណីដូចគ្នានោះ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។ នេះជាលើកទីពីរសម្រាប់ស្រុកកំពង់ត្រាចអំឡុងពេលជាងមួយខែចំពោះផលិតផលដែលគ្មានជំនាញត្រួតពិនិត្យឱ្យបាត្រឹមត្រូវ។

លោកឆា គង់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយទងខាងត្បូងបានប្រាប់ឱ្យដឹងថាមនុស្សប្រុសស្រីក្នុងមូលដ្ឋានរបស់លោកចំនួន១០នាក់ ស្រី៧នាក់បានស្លាប់ដោយសារតែនាំគ្នាផឹកស្រា។ លោកនាយប៉ុស្តិ៍បានរៀបរាប់ពីដំណើររឿងថាកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីធ្វើការរួចចូលទិញស្រាផឹក។

ក្រោយមកអ្នកភូមិដែលទៅកំដរបុណ្យក៏នាំគ្នាផឹកស្រារហូតមានហេតុការណ៍ពុលពេញរោង ដោយអ្នកខ្លះបានស្លាប់នៅផ្ទះ ខ្លះស្លាប់នៅគ្លីនិកឯកជន និងខ្លះស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុក។ លោកឆា គង់បានបន្តថាក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះនៅមានអ្នករងគ្រោះ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here