ឧទ្យានមានតម្លៃ២៥១លានដុល្លារបង្កប់នូវស្លាកស្នាមប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ

0
32

កាលពីថ្ងៃទី ២១ ឧសភា ២០២១ ទីក្រុងញូយ៉ក នៃសហរដ្ឋ អាមេរិក បានដាក់សម្ពោធឧទ្យានសាធារណ:មួយទំហំ ១ ហិកតា ទ្រដោយសសរបេតុង ១៣២ ដើម និង ដែលលយចូលទៅក្នុងទន្លេ Hudson ដើម្បីអបអរ ការរស់ឡើងវិញរបស់ទីក្រុងក្រោយកូវីដ១៩ ។ ឧទ្យាននេះមានឈ្មោះថា Little Island ។ ទីតាំងឧទ្យាននេះ មិនមែនជាចៃដន្យឡើយ គឺជាអតីតផែលេខ ៥៤ របស់ក្រុមហ៊ុននាវា White Star ដែលនៅឆ្នាំ ១៩១២ បានទទួលអ្នករស់រានមានជីវិត ៧០៥ នាក់ដែលត្រូវបានជួយស្រង់ចេញពីនាវា Titanic ។ តម្លៃកសាងឧទ្យាននេះគឺជាង ២៥១ លានដុល្លារ ដែលរ៉ាប់រងចេញដោយប្តីប្រពន្ធមហាសេដ្ឋីមួយគូ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here