រថយន្ត​ដឹក​អ្នកដំណើ ចុះ​ពី​ភ្នំ​គី​រី​ម្យ ក្រឡាប់ បណ្តាលឱ្យ​មនុស្ស ៩ នាក់ រងរបួស​ធ្ងន់​ស្រាល​

0
486

កំពង់ស្ពឺ​៖ រថយន្ត​មួយគ្រឿង ដឹក​អ្នកដំណើរ ចុះ​ជំរាលភ្នំ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស ៩ នាក់ រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ជំរាលភ្នំ​គីរីរម្យ ត្រង់ចំណុច​យាយ​ម៉ៅ បាំងដៃ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​រសៀល ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ស្តា​រិច ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8740 បើកបរ​ដោយ​ឈ្មោះ វីរៈ បុត្រ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​សាលាស្រុក ឃុំ​កោង​កាង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ដឹក​អ្នកដំណើ ចំនួន ៨ នាក់ បើក​ចុះ​ពីលើ​ភ្នំ​គីរីរម្យ ដល់​ចំណុច​ខាងលើ បាន​រអិល​កង់​រថយន្ត រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស រងរបួស​ធ្ងន់​ស្រាល ចំនួន ៩ នាក់​។​

​ប្រភព​ដដែល បាន​បន្តថាៈ អ្នករងរបួស​ទាំងអស់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំពោះ​រថយន្ត បាន​ត្រូវ​ស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំស្រួច រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here