រាជធានីភ្នំពេញ៖ តាមរយះកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះតាមរយះVideo Conferenceនារសៀលថ្ងៃទី៣កក្កដា នេះនៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ថ្លែងថា ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។ លោកបន្តថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ៕