ព្រះបាទអសោក មហារាជ ឬធម្មាសោក ជាស្តេចចក្រពត្តិ
គ្រប់គ្រងជម្ពូទ្វីប (ឥណ្ឌា បុរាណ)ដែលមាន ២១រដ្ឋ បុ៉ន្តែ
ព្រះបាទអសោក មានអំណាចលើផែនដី ។
តាមការស្រាវជ្រាវ រាល់ព្រះរាជសារ ឬព្រះរាជក្រឹត្យ មានរបៀប ប្រថាប់ត្រា ដោយខាំនឹងព្រះទន្ត(ធ្មេញ)ប្រហែលមកពីសោយស្លាម្លូ ទើបព្រះទន្តនោះដិតស្នាមលើព្រះរាជក្រឹត្យ។
មានរឿងតំណាលថា ព្រះបាទអសោក មានអគ្គមហេសី
ជាច្រើនអង្គ និងមានស្រីស្នំចំនួន ៨៤ ០០០នាក់ ។កាលនោះ
មានមហេសី១អង្គ ព្រះនាម តិស្សរក្សិតា ចងគំនុំនឹង កុនាលរាជកុមារ (បុត្រព្របាទអសោក និងមហេសីផ្សេង)ដែលមិនព្រមសហាយស្មន់នឹងព្រះនាង ក៏រកល្បិចសងសឹក។នៅពេលស្តេចផ្ទំ នាងតិស្សរក្សិតា បានឲ្យមនុស្សជំនិតយកក្រណាត់ សរសេរព្រះរាជសារក្លែងក្លាយ ថាព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យពួកមន្ត្រីនៅនគរតក្កសីលា ចាប់កុនាលរាជកុមារ ឆ្កៀលគ្រាប់ភ្នែកទាំងរស់។
មហេសីក្បត់នោះលួងលោមឲ្យស្តេចផ្ទំលក់ រួចយកសារ
នោះទៅស៊កព្រះឱស្ឋ ប្រថាប់ព្រះទន្ត គឺខាំនឹងធ្មេញ។លុះប្រថាប់ត្រាធ្មេញរួច សំបុត្រត្រូវបញ្ជូនទៅស្តេចចំណុះនៅនគរតក្កសីលា ចេញបញ្ជា ព្រួតគ្នាចាប់រាជបុត្រអភ័ព្វនោះឆ្កៀលព្រះនេត្រទៅ។ក្រោយមក លុះស្តេចទ្រង់ជ្រាប ក៏ឲ្យចាប់មហេសីក្បត់នោះដុតទាំងរស់។
នៅមានរឿងច្រើនទៀតដែលនិយាយពីស្តេចប្រថាប់ត្រា
ឬបោះត្រាធ្មេញ។លុះអរិយធម៌ឥណ្ឌា ផ្សាយចូលកម្ពុជា
ក៏ប្រែក្លាយជាត្រាឈើ ឬត្រាដែកជំៗ ជាប់ពាក្យថា ចុតហ្មាយ
ឡាយព្រះហស្ត បោះត្រាប៉ុនចានគោម ដែលតួកំប្លែងល្ខោនបាសាក់ តែងនិយាយ។
ក្រោយមក ត្រូវផ្តិតស្នាមព្រះអង្គុលី (ផ្តិតមេដៃ)យកគំរូតាម
ត្រាធ្មេញុ និងឡាយព្រះហស្តលេខា(សុីញ៉េ)នៅសម័យ
អាណាព្យាបាលបារាំង ដោយបន្ថែម វរលញ្ឆករ ផង៕
(ឯកសារយោង :សៀវភៅ ប្រវត្តិព្រះបាទអសោក )