កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ផ្ទៃសមុទ្រនៅប្រទេសម៉ិកស៊ិក រងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយឧស្ម័នបានធ្លាយចេញពីបំពង់បង្ហូរឧស្ម័នក្រោមសមុទ្រ ។
ទិដ្ឋភាពស្ដែងៗដ៏គួរឱ្យខ្លាច បានបង្ហាញពីអណ្ដាតភ្លើងពណ៌ទឹកក្រូចយ៉ាងសន្ធោសន្ធៅ បានឆាបឆេះជារង្វង់នៅផ្ទៃសមុទ្រ ត្រឹមតែប៉ុន្មានម៉ែត្រពីកន្លែងខួងយកប្រេងរបស់រដ្ឋនៅភាគខាងលិចឧបទ្វីប Yucatan ប្រទេសម៉ិកស៊ិក ។
ទោះជាយ៉ាងណា ក្រុមហ៊ុនទាញយកប្រេង Petroleos Mexicanos ដែលស្គាល់ថា Pemex ក្រោយមកបានបញ្ជាក់ថា អគ្គិភ័យនោះ ត្រូវបានរលត់ទាំងស្រុងហើយ ដោយមូលហេតុបណ្ដាលមកពីការធ្លាយបំពង់បង្ហូរឧស្ម័នមួយនៅក្រោមសមុទ្ររបស់ខ្លួន ៕