លោកXi Jinping អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនីស្តចិនជំនាន់ចាស់

0
212

ថ្ងៃទី១ ខែកក្កដា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ដោយសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនិស្តចិនជំនាន់ចាស់។
លោកXi Jinpingបានថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនដែលមានលោកMao Zedong លោកDengXiaoping លោកJiang Zemin លោកHu Jintaoជាអ្នកតំណាងសំខាន់បានកសាងគុណបំណាច់ដ៏ធំធេងដែលអាចចារឹតក្នុងប្រវត្តិសាស្ត្រនៃការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ ខ្ញុំសូមសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតចំពោះពួកគាត់។ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងការនឹករំលឹកយ៉ាងជ្រាលជ្រៅចំពោះអ្នកបដិវត្តន៍និងវីរជនជំនាន់ចាស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការបដិវត្តន៍ ការកសាងនិងកំណែទម្រង់ប្រទេសចិននិងសម្រាប់ការបង្កើតពង្រឹង និងអភិវឌ្ឍបក្សកុម្មុយនិស្តចិន ហើយសូមសម្តែងការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបុគ្គលមានឧត្តមគតិខ្ពង់ខ្ពស់ដែលតស៊ូដើម្បីឯករាជ្យជាតិនិងរំដោះប្រជាជនចិននៅសម័យទំនើប។
លោកXi Jinpingក៏បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនទូទាំងប្រទេសចិន សួរសុខទុក្ខយ៉ាងស្មោះចំពោះបងប្អូនជនរួមជាតិហុង កុងម៉ាកាវនិងតៃវ៉ាន់ ហើយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងមិត្តភក្តិនៃប្រទេសទាំងអស់ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រជាជនចិន ហើយយកចិត្តទុកដាក់និងការគាំទ្របុព្វហេតុនៃការបដិវត្តន៍ ការកសាងនិងកំណែទម្រង់របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here