ប្រទេសឥណ្ឌូណេស៊ីគ្រោងចេញវិធានការណ៍បន្ទាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

0
270

​ប្រទេសឥណ្ឌូណេស៊ីនឹងដាក់ចេញនូវវិធានការណ៍បន្ទាន់នៅថ្ងៃសុក្រទី ២ ខែកក្កដាក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយការទប់ស្កាត់នឹងត្រូវដំណើរការរហូតដល់ថ្ងៃទី ២០ ខែកក្កដា។ ប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះរួមទាំងការឆ្លងចំនួន ២១.៨០៧ ករណីនៅថ្ងៃពុធ។ប្រទេសឥណ្ឌូនេស៊ីកំពុងស្នើសុំអោយមានការរឹតបន្តឹងលើការធ្វើដំណើរ ការធ្វើដំណើរតាមផ្លូវអាកាស ការបរិភោគអាហារនៅភោជនីយដ្ឋាននិងការបិទការិយាល័យណាដែលមិនចាំបាច់ដោយគោលបំណងដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងឲ្យនៅក្រោម ១០.០០០​ ករណីក្នុងមួយថ្ងៃ។ឯកសារដែលជាបឋមនិងមិនទាន់ចេញជាផ្លូវការក៏មានសំណើបិទផ្សារទំនើបផងដែរ។លោកប្រធានាធិបតី ចូកូ វីដូដូ បាននិយាយនៅថ្ងៃពុធថាការរឹតត្បិតឲ្យតឹងតែងគឺចាំបាច់ដោយសារតែការកើនឡើងនៃវីរុស។លោកក៏បានកំណត់គោលដៅដើម្បីបង្កើនការចាក់វ៉ាក់សាំងដោយកំណត់គោលដៅចំនួន ១ លានដូសក្នុងមួយថ្ងៃនៅក្នុងខែកក្កដានិង ២ លានដូសក្នុងខែសីហា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here