កោះភូកេតដ៏ពេញនិយមរបស់ថៃចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញ

0
286

នៅថ្ងៃព្រហស្បតិ៍នេះកោះរមណីយដ្ឋានភូកេតដ៏ពេញនិយមភាគនៅខាងត្បូងប្រទេសថៃបានបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីផ្អាកមិនឲ្យភ្ញៀវទេសចរណ៏ចេញចូរជិតមូយឆ្នាំមកនេះ។ ភ្ញៀវទេសចរណ៏ដែលបានចាក់វ៉ាក់សាំងរួចក្នុងរយះពេល១៤ថ្ងៃហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់ប្រទេសថៃគឺមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ។អ្នកទេសចរនឹងត្រូវរង់ចាំលទ្ធផលនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ។ ប្រធានសមាគមទេសចរណ៍ភូកេតលោក Bhummikitti Ruktaengam បានមានប្រសាសន៍ថា“ ប្រសិនបើអវិជ្ជមានពួកគេគឺនឹងមានសេរីភាព” ។ពួកគេអាចធ្វើដំណើរបានដោយសេរីនៅក្នុងតំបន់ភូកេតប៉ុន្តែបើពួកគេចង់ធ្វើដំណើរទៅកន្លែងផ្សេងទៀតពួកគេត្រូវរង់ចាំរយះពេល១៤ថ្ងៃនៅក្នុងភូកេត។ប្រសិនបើភ្ញៀវទេសចរណ៏ធ្វើតេស្តវិជ្ជមានគេនឹងបញ្ចូនទៅមណ្ឌលសុខភាពដើម្បីព្យាបាល។ចំពោះប្រជាជនថៃនិងជនបរទេសដែលរស់នៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសថៃពួកគេអាចទៅលេងភូកេតបានប្រសិនបើពួកគេបានចាក់វ៉ាក់សាំងពេញលេញឬបានទទួលការចាក់វ៉ាក់សាំង AstraZeneca កម្រិតដំបូងយ៉ាងហោចណាស់រយៈពេល 14 ថ្ងៃ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here