សត្វ​ខ្ទីង​មួយ​ក្បាល​ងាប់​ព្រោះ​អន្ទាក់​នៅ​ភ្នំក្រវាញ

0
414

ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា បាន​អះអាងថា កាលពី សប្តាហ៍​មុន អង្គការ​បានទទួល​បាន​នូវ​របាយការណ៍​អំពី​សត្វ​ខ្ទីង​មួយ​ក្បាល​ដែល​រង របួស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ ក្រុម​របស់​យើង​បាន​ចុះទៅ ជួយសង្គ្រោះ​។ សត្វ​ខ្ទីង​នោះ​គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​វា​ជិត​ដាច់ពោះ ស្លាប់ ហើយ​គ្មាន​កម្លាំង​ឈរ​បាន​។

​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ ជា​ខ្ទីង​ញី វារ​បួស​ជើង​ដោយសារ​អន្ទាក់​ធ្ងន់ធ្ងរ ហើយ​ក្រោម ការជួយ​សង្គ្រោះ ពេទ្យសត្វ របស់​អង្គការ​បានដាក់​ថ្នាំ​សន្លប់ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ វា​ក៏បាន​ងាប់ ដោយសារតែ​វា​មាន​សភាព​ខ្សោយ​ពេក មិនអាច​ភ្ញាក់​ដឹងខ្លួន​ពី​ថ្នាំ​សន្លប់ ។​

​សត្វ​ខ្ទីង​ជា​សត្វ​ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​ងាប់​របស់​សត្វ​ខ្ទីង​នេះ គឺជា​ការ រំលឹក​មួយ​ផ្សេងទៀត​អំពី​ការគំរាមកំហែង ដ៏​សាហាវ​នៃ​អន្ទាក់​។ អន្ទាក់​រាប់ពាន់​ត្រូវ បាន​ពង្រាយ​ពាសពេញ​ព្រៃ នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​សត្វ ភាគច្រើន​នឹង​ងាប់ ក្នុង​អន្ទាក់ ឬ​ក្រោយ ពី​រងរបួស ហើយ ដូចជា​សត្វ​ខ្ទីង​នេះ​ជាដើម​។

​អង្គការ​នេះ​បាន​អះអាងថា ការដាក់​អន្ទាក់​បាន​ឈានដល់​កម្រិត​វិបត្តិ​ហើយ​។ កាលពី​ឆ្នាំមុន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន​បាន​ដោះ អន្ទាក់​ចេញ​ប្រមាណ​ជាង ២៥.០០០ អន្ទាក់ នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។ រាល់​អន្ទាក់ ទាំងអស់​សុទ្ធតែ​អាច​សំលាប់សត្វ​បាន រួមទាំង​សត្វ​កម្រ​ដូចជា សត្វ​ខ្ទីង​ជាដើម​។ ការ​ងាប់​របស់​សត្វ​នេះ ក៏​ជាការ​រំលឹក​មួយ​ផងដែរ អំពី​តម្រូវការ​នូវ​វិធាន ការណ៍ និង​ច្បាប់​តឹងរ៉ឹង​ជាង​មុន​ចំពោះ​អន្ទាក់​៕​/PC

LEAVE A REPLY

Please enter your comment!
Please enter your name here