ខណៈកូវីដ១៩ និងមេរោគបំប្លែងថ្មីផ្ទះុខ្លាំង អាជ្ញាធរមានសមត្ថកិច្ចថៃសម្រុកបញ្ជូនចេញពលករខ្មែរ

0
186

ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈខណៈកូវីដ១៩ និងមេរោគបំប្លែងថ្មីផ្ទះុខ្លាំង អាជ្ញាធរមានសមត្ថកិច្ចថៃសម្រុកបញ្ជូនចេញពលករបរទេសរួមទាំងពលករខ្មែរដែលមានចំនួនច្រើនលំដាប់ទី២ បន្ទប់ពីពលករភូមា(មីយ៉ាន់ម៉ា)

យោងសារព័ត៌មានថៃ និងដោយឡែកសម្រាបប់ច្រកព្រំដែនធន្តរជាតិឆងចមខេត្តសុរិន្ទ ឈមគ្នានឹងច្រកព្រំដែនអន្តរជារិអូរស្មាច់ខេត្តឧត្តរមានជ័យបានឪ្យដឹងថ្ងៃទី ២៩ខែមិថុនាថា អាជ្ញាធរមានសមត្ថកិច្ច ថៃបាន ដឹកកម្មករខ្មែរ២០០នាក់មកទម្លាក់ចោលនៅព្រំដែនថៃខ្មែរ (ឆងចម ) នាខេត្តសុរិន្ទ

ការចាប់បញ្ជូនដោយបង្ខំ ហើយមិនចាំបាច់ត្រួតពិនិត្យសុខភាពនេះ ជាការងារគ្រាអាសន្ន គឺដោយសារកូវីដ ១៩ មានសន្ទុះខ្លាំងពេកនៅប្រទេសថៃ។

ជាមួយគ្នានេះដែរ យោងតាមសារព័ត៍មានថៃ បានផ្សាយថា រដ្ឋបាលថៃបានប្រកាសនៅថ្ងៃទី២៧២៨ខែមិថុនាឆ្នាំ២០២១ បានដឹងថាក្រោយពីរដ្ឋបាលថៃប្រកាសបិទកន្លែងធ្វើការនិងស្នាក់នៅរបស់ពលករបរទេសដែលធ្វើការសំណង់នៅតំបន់ទីក្រុងបាងកក រយះពេល១ខែចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តទៅនោះ ធ្វើអោយមានពលករខ្មែរផងដែររាប់រយនាក់បានធ្វើដំណើរប្រឡប់ទៅប្រទេសកម្ពុជាវិញតាមច្រកព្រំដែននៅខេត្តសុរិន ទល់មុខនឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។

ក្នុងហេតុការណ៍គ្រាអាសន្នដែលមកពីការផ្ទះមេរោគ/ជម្ងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានប្រភពពីប្រទេសឥណ្ឌានេះបង្កផលប៉ះពាល់ខ្លាំងដែរដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដែរ

ក្នុងនោះពលករខ្លះត្រូវថៅកែដឹកចេញឬអោយចេញ ហើយយកទៅទុកចោលនៅតាមផ្លូវ ហើយត្រូវបានប៉ូលិសថៃដឹកបញ្ជូនយកត្រឡប់ទៅប្រទេសកម្ពុជាវិញ

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here