អាមេរិកប្រកាសបន្តស្ថិតនៅប្រទេសស៊ីរី ដោយយកហេតុផលប្រយុទ្ធជាមួយពួកISIS

0
333

មន្ត្រីអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបន្តដាក់កងទ័ពនៅក្នុងប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកភេរវកម្មនៃរដ្ឋឥស្លាម ។សព្វថ្ងៃនេះអាមេរិកមានកងទ័ពប្រមាណជាង៩០០នាក់នៅក្នុងប្រទេសស៊ីរីដែលក្នុងនោះមានមួយក្រុមបោះទីតាំងនៅតំបន់ភាគអីសាន្តនៃប្រទេសដោយគេលើកហេតុផលថាដើម្បីការពារទីតាំងអណ្តូងប្រេង។

តាមពិតកងទ័ពអាមេរិកកំពុងតែធ្វើសកម្មភាពគាំទ្រពួកបះបោរស៊ីរីដែលមានឈ្មោះថា កងកម្លាំងប្រជាធិបតេយ្យស៊ីរីនិងរដ្ឋាភិបាលមិនស្របច្បាប់មួយដែលបង្កើតឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកបាសារ អាល់អាសាដ។ទង្វើនេះគឺជាការរំលោភបំពានយ៉ាងជាក់ស្តែងចំពោះច្បាប់អន្តរជាតិ៕ប្រែសម្រួល៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here