ស្រីដែលជាដៃគូស្នេហាបិតាស្ថាបនិកWikileaksសម្រេចចិត្តចូលទៅរៀបការនៅក្នុងគុក

0
270

អ្នកស្រីស្តេឡា ម៉ូរីសជាដៃគូស្នេហារបស់លោកជូលៀន អាសាងជាបិតាស្ថាបនិកវេបសាយWikileaksដែលគាស់បង្ហាញចេញឯកសារសម្ងាត់ធ្វើឲ្យកក្រើកពិភពលោកនោះ បានសម្រេចចិត្តរៀបការជាមួយគ្នានៅក្នុងពន្ធនាគារហើយ។

ពេលនេះលោកអាសាងកំពុងស្ថិតនៅក្នុងពន្ធនាគារBelmarshនៃប្រទេសអង់គ្លេសហើយកំពុងតែប្រឈមមុខនឹងការធ្វើបត្យាបន័ទៅកាន់សហរដ្ឋអាមេរិក ដែលគេគឹតថាលោកនឹងត្រូវគេសម្លាប់ប្រសិនបើករណីនេះកើតឡើងមែន ដោយសារអាមេរិកមានការក្តៅក្រហាយជាងគេចំពោះលោកអាសាងដែលទម្លាយឯកសារសម្ងាត់របស់ខ្លួនធ្វើឲ្យភ្ញាក់ផ្អើលពាសពេញពិភពលោក។

អ្នកនាងម៉ូរីសដែលជាមេធាវីឲ្យលោកអាសាងនិងក្រោយមកបានក្លាយជាគូស្នេហ៍នឹងគ្នាក្នុងពេលដែលលោកអាសាងកំពុងជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រក្នុងទីក្រុងឡុងដ៍នោះបាននិយាយប្រាប់ទីភ្នាក់ងារសាព័ត៌មានអាឡឺម៉ង់DPAថា ពួកគេទាំង២បានចងសម្ពន័្ធស្នេហ៍យ៉ាងជ្រាលជ្រៅតាំងពីឆ្នាំ២០១៦ ហើយពេលនេះគេមានបំណងរៀបការជាមួយគ្នាជាផ្លូវការ។

មកដល់ពេលនេះរូបនាងនិងលោកអាសាងមានកូន២នាក់ជាមួយគ្នារួចទៅហើយ។កូននាងទាំង២នាក់នោះ ម្នាក់មានអាយុ៤ឆ្នាំនិងម្នាក់ទៀតមានអាយុជាង២ឆ្នាំ។នាងម៉ូរីសបានឲ្យដឹងទៀតថា តាមពិតនាងនិងអាសាងត្រវបានរៀបការជាមួយគ្នាតាំងពីយូរមកហើយ ប៉ុន្តែវាមានការលំបាកក្នុងការរត់ច្បាប់ដោយសារតែរបៀបរបបបែបការិយាធិបតេយ្យ ហើយក្រោយមកទៀតក៏ត្រូវរំខានដោយសារតែជំងឺកូវីត-១៩៕ ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here