បន្ទាប់ពីកម្មវិធីបុណ្យសពប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួច អាជ្ញាធរ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ បានស្វែងរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅយកសំណាក និង ដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅក្រុងកំពង់ចាម ។
ក្នុងនោះ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលជាមួយកម្មវិធីបុណ្យសព មានចំនួន២៥៣នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានអញ្ជើញ ចុះពិនិត្យការបិទខ្ទប់តាមខ្នងផ្ទះប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹកព្រឹត្តការណ៍សហគមន៍ ២០-កុម្ភៈ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ផងដែរ ។
លោក កៅ សុខអាន អភិបាលរង.ខេត្តកំពង់ចាមបានណែនាំដ.ល់ក្រុមការងារ.មន្ទីរសុខាភិបាល.នៃរដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលស្រុក ដើម្បីចុះបាញ់ថ្នាំសំលាប់មេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង២៩ខ្នងផ្ទះ ដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់បន្ទាប់ពីរកឃើញមានពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ៕