លោកបៃដិនអំពាវនាវឲ្យប្រជាជនអាហ្វហ្កានីស្ថានជាអ្នកសម្រេចចិត្តចំពោះអនាគតរបស់ខ្លួនក្រោួពីអាមេរិកដកទ័ព

0
242

លោកប្រធានាធិបតីអាមេរិកចូ​ បៃដិនក្នុងពេលជួបជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថានAshraf Ghaniនៅឯសេតវិមានបានអំពាវនាវអោយប្រជាជនអាហ្វហ្កានីស្ថានជាអ្នកធ្វើការសម្រេចចិត្តអំពីជោគវាសនាខ្លួនដោយខ្លួនឯង ក្រោយពីសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីប្រទេសដ៏ចលាចលនេះ។កងទ័ពអាមេរិកបានលើកទ័ពចូលទៅឈ្លានពានប្រទេសអាហ្វហ្កានីស្ថាននិងបានកាន់កាប់ប្រទេសនេះអស់រយៈពេល២០ហើយដើម្បីវាយបន្តេញពួកតាលីបង់។លោកបៃដិនដែលអង្គុយទន្ទឹមគ្នាជាមួយលោកGhaniបានហៅខ្លួនគាត់ទាំង២នាក់ថាជាមិត្តចាស់នឹងគ្នាដោយបានបញ្ជាក់ទៀតថា អាមេរិកគាំទ្រប្រជាជនអាហ្វហ្កានីស្ថានដៅយគ្មានទីបញ្ចប់ទេ ហើយក្រោយពីកងទ័ពអាមរិកដកចេញផុតទៅក៏យើងនៅតែបន្តគាំទ្រអាហ្វហ្កានីស្ថានជានិច្ច។លោកបៃដិនបានបញ្ជាក់ទៀតថា ពីពេលនេះតទៅ ប្រជាជនអាហ្វហ្កានីស្ថានគឺជាអ្នកសម្រេចចិត្តអំពីអនាគតរបស់ខ្លួន ហេតុនេះមិនត្រូវបន្តប្រព្រឹត្តអំពើហឹង្សាទៀតទេ។លោកប្រធានាធិបតីអាហ្វហ្កានីស្ថានបាននិយាយប្រាប់អ្នកកាសែតក្រោយពីជំនួបនោះថា គាត់សេចក្តីសម្រេចចិត្តរបស់លោក ចូ បៃដិនក្នុងការដកកងទ័ពអាមេរិក ហើយនេះជាបញ្ហាអធិបតេយ្យជាតិ។បញ្ហាបន្តមកទៀតគឺក្រុងកាប៊ុលជាអ្នកទទួលខុសត្រូវចំពោះផលវិបាកនានានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕ ប្រែសម្រួល ៖ដំរី

 

LEAVE A REPLY

Please enter your comment!
Please enter your name here