ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា មានអ្នក ជំ.ងឺ.កូ.វី.ដ ១៩ ដែលបានជាសះស្បើយរហូតទៅដល់ ៩៩៤នាក់ ហើយពេលនេះពួកគាត់បានត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញហើយដោយតម្រូវឲ្យដាក់ខ្លួននៅទីកន្លែងដាច់ដោយឡែកចំនួន១៤ ថ្ងៃបន្ថែមទៀត មុននិងទៅប៉ះពាល់ជាមួយនិងសមាជិកក្នុងគ្រួសារ ។
ជាក់ស្តែងនៅព្រឹកនេះ យោងតាមការបង្ហោះរបស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះសារ ៖« មណ្ឌលព្យាបាល ជំ.ងឺ.កូ.វី.ដ ១៩ កម្រិតស្រាល (កោះពេជ្រ) អ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះ ក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព»៕