មណ្ឌលគិរី៖ នៅទីបំផុត នាថ្ងៃទី២៦ មិថុនានេះ តំណាងអយ្យការ អមសាលាដំបូង ខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ ជនសង្ស័យដែលឃុបឃិតគ្នា បង្កើតបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយ។
តំណាងអយ្យការ បានបញ្ជាក់ថាៈ ជនជាតិវៀតណាម ចំនួន ២ នាក់ ឈ្មោះ ប៉ិក (គេចខ្លួន) និងឈ្មោះ ជី (គេចខ្លួន) និងបក្ខពួក ពីបទៈ – កាប់ ប្រមូល ដឹកជញ្ជូន ធនធានម្មជាតិ – នាំចេញផលអនុផលព្រៃឈេី ដែលគ្មានអាជ្ញាប័ណ្ណ – ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ ។
ក្នុងនោះ អយ្យការ បន្តសម្រេចចោទប្រកាន់ ជនសង្ស័យដែលឃុបឃិតគ្នា បង្កើតបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច រួមមានៈ ១.ឈ្មោះ អ៊ុក ណាខៃ , ២.ឈ្មោះ ឡឹក ញែក , ៣.ឈ្មោះ វ៉ាន់ ចន្ធារី , ៤.ឈ្មោះ លាង ភារ័ត្ន , ៥.ឈ្មោះ ព្រំ វណ្ណះ , ៦.ឈ្មោះ ផាត់ សុខឡេង , ៧.ឈ្មោះ អ៊ាង ចាន់ឌី និង៨.ឈ្មោះ ផន សុផល ពីបទ – រួមគំនិតក្នុងអំពេីនាំចេញ ផលអនុផលព្រៃឈេីដែលគ្មានអាជ្ញាប័ណ្ណ , -ធ្វេីសកម្មភាព ទាំងឡាយណា ដេីម្បីធ្វេីអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ និងដោយប្រយោល ជួយដល់អាជីវកម្មព្រៃឈេី , – ជួយសម្រួលក្នុងការចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ និង ៩.ឈ្មោះ ដួង ចាន់វីរ: ។
ជនសង្ស័យទាំង ៩ ខាងលើ ត្រូវបានតំណាងអយ្យការ ស្នើសុំឃុំខ្លួនហើយ។
ចំណែក ១០.ឈ្មោះ ម៉ែន ធឹម ជាអ្នកបើកបរ រថយន្តរបស់បញ្ជាការវិស្វកម្ម មិនចូលខ្លួនមកបំភ្លឺ ហើយក៏ត្រូវចោទប្រកាន់ ពីបទ ចាត់វិធានការ សំដៅរារាំងការអនុវត្តច្បាប់ ៕
ប្រភព : រស្មីកម្ពុជា