ទាហានក្មេងៗនៃប្រទេសបួគីណាហ្វាហ្សូគឺជាអ្នកអនុវត្តការសម្លាប់រង្គាលទៅលើមនុស្ស១៣០នាក់

0
82

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅពេលកន្លងទៅនេះ ហើយដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថាការសម្លាប់រង្គាលមួយនៅឯភាគខាងអីសាន្តនៃប្រទេសបួគីណាហ្វាហ្សូដែលសាកសពមនុស្ស១៣០នាកត្រូវបានរកឃើញកំគឹប្រព្រឹត្តឡើងដោយទាហានបួគីណាហ្វាហ្សូវ័យក្មេងៗដែលមានអាយុចន្លោះពី១២ឆ្នាំទៅ១៤ឆ្នាំប៉ុណ្ណោះ។

ពួកទាហានទាំងនេះបានចូលទៅឆក់ប្លន់និងរំលោភបំពានអ្នកស្រុកនៅភូមិSolhanកាលពីល្ងាចថ្ងៃទី៤ខែមិថុនាដោយបើកការបាញប្រហារនិងដុតផ្ទះសម្បែងអ្នកភូមិឆេះខ្ទេចខ្ទីរអស់។នេះគឺជាការវាយប្រហារក៏អាក្រក់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វ្រិកមួយនេះហើយដែលជាសកម្មភាពប្រព្រឹត្តដោយក្រុមជីហាតមួយដែលមានសម្ពន្ធ័ភាពជាមួយពួករដ្ឋឥស្លាមនិងអាល់កៃដា។អ្នកនាំពាក្យនៃរដ្ឋាភិបាលប្រទេសបួគីណាហ្វាហ្សូក៏បានទទួលស្គាល់ដែរថា អ្នកប្រព្រឹត្តទង្វើឧក្រឹដ្ននេះគឺទាហានឧទ្ទាមដែលមានវ័យក្មេង។

អង្គការសហប្រជាជាតិក៏បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើនេះ ដោយបានហៅថាជាទង្វើនៃក្រុមប្រដាប់អាវុធដែលគ្មានរដ្ឋ ពៅលគឺទាហានអនាធិបតេយ្យ៕សង្គ្រាមស៊ីវិលនៅក្នុងប្រទេសបួគីណាហ្វាហ្សូបានបណ្តាលឲ្យជនស៊ីវិលស្លាប់អស់រាប់ពាន់នាក់មកហើយ ។ប្រជាជនជាង២លាននាក់គ្មានផ្ទះសំបែងជ្រកនៅ ។សាលារៀនជាង២០០០ត្រូវបានបិទទ្វារដែលធ្វើឲ្យប៉ះពាល់ទៅសល់កុមារប្រមាណ៣សែននាក់គ្មានសាលាសម្រាប់រៀនសូត្រ៕ ប្រែសម្រួល៖ដំរិ

LEAVE A REPLY

Please enter your comment!
Please enter your name here